CamNews

គង់ សូនីតា បង្ហាញ​មុខ​ប្រុស​ស្នេហ៍​ថ្មី ក្រោយ​បែក​បាក់​ស្នេហ៍​២​ឆ្នាំ ជា​មួយ​អ្នក​ចាស់

(ភ្នំពេញ)៖ តារាសម្តែងវ័យក្មេងនាង គង់ សូនីតា កាលពីពេលកន្លងទៅថ្មីៗនេះ បានប្រកាសបើកចំហនូវរឿ​ងរ៉ាវ អាស្រូវស្នេហាលួចលាក់ រហូតបានកូនស្រីម្នាក់ ជាមួយតារាសម្តែងប្រុស​មិនសូវល្បី​ឈ្មោះ​​ លោក វ៉ាន់ រ៉ាវត្ថិ ។ ប៉ុន្តែទីបញ្ចប់ក្រោយពេលបុរសរូបនេះ បានដឹងថា តារាសម្តែងគង់ សូនីកា មានកូនជាមួយ បែរជាដោះដៃមិនទទួលស្គាល់ តាំងពីកូននៅក្នុងផ្ទៃ៥​ខែមកម្ល៉េះ ធ្វើឲ្យនាងទទួលទូលទុក្ខ រស់នៅមានឈ្មោះជាស្រីមេម៉ាយ ចំណាយមាត់ញាត ម្នាក់ឯង។

ទន្ទឹមនឹងការបែកធ្លាយ ដំណឹងនៃការបែកបាក់​សម្ព័ន្ធភាពស្នេហា ក្រៅឆាករវាងតារាសម្តែង គង់ សូនីតា ព្រោះតែរឿងមិនព្រមទទួលស្គាល់ កូនខ្លួនឯងពីសំណាក់ លោក វ៉ាត់​ រ៉ាវត្ថិ នេះដែរ បានធ្វើឲ្យបុរសៗ អ្នកសម្បូរទ្រព្យក្នុងស្រុក និង ក្រៅស្រុកមួយចំនួន ដាក់ការចាប់អារម្មណ៍ មក​ចង់ល្បងស្នេហ៍ស្តួចយកបេះដូង របស់អ្នកម៉េម៉ាយកូនមួយរូបនេះ យកទៅស្តំព្យាបាលដំដៅស្នេ​ហ៍ចាស់ ជាថ្មីឡើងវិញ។

ប្រភពបង្ហើបថា អ្នកមេម៉ាយរូបស្រស់កូន មួយ គង់ សូនីតា ក្រោយពីចេញមុខប្រកាស ទម្លាយអាថ៌កំបាំងស្នេហា បែកបាក់ឥឡូវនាងកំពុងតែមានពន្លឺជីវិតថ្មីឡើងវិញ ខណៈមានបុរស​​ អាណិក​ជន​ខ្មែរ​​អាមេរិក វ័យប្រហែល៣០ឆ្នាំម្នាក់ ឃើញនិងអាណិតស្រឡាញ់ រួចក៏ទាក់ទងមកសុំរៀបការជាមួយ ដើម្បីធានាយកនាង និងកូនបានចេញទៅរស់​ស្រុកក្រៅជាមួយគ្នា។ មិនតែប៉ុណ្ណោះ​បុរសម្នាក់នេះ ក៏បានជិះយន្តហោះ ឆ្លងប្រទេសស្កាត់មកជួបនាង នៅស្រុកខ្មែរទៀតផង។

ដោយឡែក បើសង្កេតនៅលើបណ្តាញ សង្គមហ្វេសប៊ុក របស់តារាស្រី គង់ សូនីតា ថ្មីៗ នេះ​បា​នបង្ហោះរូបថតស្និទ្ធស្នាល ផ្អែមល្ហែមកៀកកើតគ្នា ជាបុរសរូបសង្ហាភ្ជាប់ជាមួយការ សរសេរពាក្យប្លែកៗថា «អរគុណការស្រឡាញ់កក់ក្តៅ ដែលបងបានឲ្យមកអូន ដោយមិនប្រកាន់ពី​អតីតកា​លរបស់អូន ស្រឡាញ់បងខ្លាំងណាស់ My Love ។សន្យាបានទេ ថាយើងស្រឡាញ់គ្នា សន្យាបានទេថា យើងមិនបែកគ្នា..!»។

ថ្លែងប្រាប់ Khmertalking តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈឆ្នាំ២០១៦នេះ តារាសម្តែងស្រីគ​ង់ សូនីតា បានបញ្ជាក់ថា «បុរសម្នាក់នេះពិតជាសង្សារនាងមែន​ ហើយបានស្គាល់និង​ស្រលា​ញ់គ្នា ទើបបានរយៈ​ពេលកន្លះ​ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាការប្រើពេលខ្លី នៃការមើលចិត្តគ្នាបែបនេះក្តី តែអ្វីដែលជាចំណុចសំខាន់ ធ្វើឲ្យនាងព្រមបើកឱកាសឲ្យបុរសម្នាក់នោះ គឺដោយសារ​គូស្នេហ៍ខាងលើ​យល់ពីចិត្ត និងផ្តល់តម្លៃឲ្យនាង ថែមទាំងមិនគិតពីរឿងអតីតកាលទៀតផង»។

តារាស្រីអ្នកនាង គង់ សូនីតា បានបន្ថែមថា ​«បុរសដែលស្រឡាញ់ខ្ញុំនោះ គាត់គឺ​ជាអានិក​ជន​ខ្មែ​រ​ នៅអាមេរិកមានវ័យ២៩ឆ្នាំ។ បច្ចុប្បន្នខ្ញុំនឹងគាត់បានជួបមុខគ្នាហើយ ព្រោះកាលពី​ពេលថ្មីៗនេះ​ កា​ត់បានធ្វើដំណើរពីអាមេរិក មកស្រុកខ្មែរក្នុងគោលបំណង ដើម្បីជួបខ្ញុំ និងមកលេងគ្រួសារគាត់នៅ​ខេត្តកំពង់ធំ តែទោះជាយ៉ាងណាក៏មិនទាន់ប្រាកដ១០០ភាគរយនោះ​ដែរ ដោយហេតុថា យើងទាំងពីរស្ថិត នៅក្នុងការមើលចិត្តគ្នា បន្តនៅឡើយ..»៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី