ភ្នំពេញ៖ ក្រោយពីពាក្យបណ្ដឹង ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ពីសំណាក់អ្នកនាង ចន ច័ន្ទលក្ខិណា និងមេធាវីរបស់នាង បានដាក់ចូលទៅ កាន់តុលាការ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីលែងលះស្វាមី លោក យុត្ថា រ៉ាឆានី និងក្រោយពី អ្នកទាំងពីរ បានចូលទៅកាន់តុលាការ ទាញហេតុផល ផ្ទាល់មាត់ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ រួចមក ទីបំផុត នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ តុលាការ បានសម្រេចប្រកាសសាល ក្រមលែងលះ ជាផ្លូវការហើយ រវាងបណ្ដឹងលែង ប្ដីរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា ពោលគឺត្រូវចែកផ្លូវគ្នា ទៅតាមច្បាប់ ចាប់ពីថ្ងៃនេះតទៅ។

ប្រភពព័ត៌មាន ទម្លាយចេញពីសំណាក់ មន្ត្រីតុលាការ ដែលបង្ហើបប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានឲ្យដឹងថា តុលាការបានសម្រេច ប្រកាសសាលក្រម លើបណ្ដឹងលែងលះនេះ ជាផ្លូវការ នៅចំពោះមុខ មេធាវី អ្នកនាង ចន ចន្ទ័លក្ខិណា ហើយសាលក្រម មាន៣ចំណុច ធំៗ គឺទី១ កូនស្រីម្នាក់ ដែលជាចំណងដៃ មង្គលការ រយៈពេលជិត២០ ឆ្នាំ ត្រូវបានទៅលើលោក យុត្ថា រ៉ាឆានី ជាអ្នកបីបាច់ថែរក្សាបន្ត។ ទី២តម្រូវឲ្យបែកចែក ទ្រព្យសម្បត្តិរកស៊ីរួមគ្នា ជាពីរចំណែក ស្មើៗគ្នា និងទី៣ តម្រូវឲ្យអ្នកទាំងពីរ អនុវត្តន៍ សាលក្រមលែងលះ ចាប់ពីថ្ងៃនេះតទៅ។

ពាក់ព័ន្ធនឹងការ ប្រកាសសាលក្រម លែងលះនេះ លោក យុត្ថា រ៉ាឆានី បានថ្លែងទាំងភ្ញាក់ផ្អើលថា លោកមិនបានដឹងរឿងអ្វី ទាល់តែសោះ ពីសាលក្រម លែងលះនេះ ហើយបើអ្នកកាសែត ដឹងជាងលោក សូមឲ្យគេចុះផ្សាយ យ៉ាងម៉េចក៏ ចុះផ្សាយចុះ។ លោក យុត្ថា រ៉ាឆានី និយាយទាំងសម្ដីញាប់ៗ បែបភ្ញាក់ផ្អើលថា "សាលដីកាអីទៀតហើយ...! ខ្ញុំអត់ដឹងទេ ខ្ញុំកំពុងតែជាប់រវល់ បើគេដឹងជាងខ្ញុំ ឲ្យគេចុះទៅណា ខ្ញុំសុំបន្តិច..!ខ្ញុំកំពុងជាប់រៀបចំឆាក...!"។

ដោយឡែក អ្នកនាង ចន ចន្ទ័លក្ខិណា ដែលជាដើមបណ្ដឹងក្នុង សំណុំរឿងលែងលះប្ដី រហូតប្រកាស សាលក្រម ជាស្ថាពរនៅពេលនេះ មិនអាចទាក់ទងសុំការ បំភ្លឺបានទេ នៅរសៀលថ្ងៃនេះ ខណៈទូរស័ព្ទចូល តែគ្មានអ្នកទទួល ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល