CamNews

ឧទ្ធម្ភាគចក្រយោធាថៃ ដែលធ្លាក់កាលពីម្សិលមិញ អាចបណ្ដាលមកពី បញ្ហាម៉ាស៊ីន

ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងរបស់ថៃ កាលពីម្សិលមិញបានធ្លាក់ នៅភាគខាងជើងនៃប្រទេស
នេះ បណ្ដាលឱ្យមន្ដ្រីយោធាទាំង ៩រូប ត្រូវបាត់បង់ជីវិត។

ឧទ្ធម្ភាគចក្រយោធាខាងលើ ប្រើស្លាបកង្ហាពីរ ប្រើប្រាស់ម៉ាស៊ីន Bell 212 ចំនួនពីរ បានធ្លាក់ បន្ទាប់
ពីហោះឡើងពីបន្ទាយមួយនៅក្នុងខែត្រ Phayao មានចម្ងាយពីក្រុងបាងកក ប្រមាណជា ៥៩០
គីឡូម៉ែត្រ នេះបើតាមទំព័រ Reuters ដែលបានដកស្រង់សម្ដីរបស់អ្នកនាំពាក្យយោធាថៃ លោក
Sirijan Ngathong។

នៅលើឧទ្ធម្ភាគចក្រនេះ មានមន្ដ្រីយោធា ៩នាក់ ក្នុងនោះក៏មានលោកឧត្ដមសេនីយ៍ Songphol
Thongjeen មេបញ្ជាការរងនៃភូមិភាគ ៣ ដែលទទួលខុសត្រូវនៅតំបន់ភាគខាងជើងប្រទេសថៃ។
មន្ដ្រីយោធាថៃ ឱ្យដឹងថា មូលហេតុនៃករណីធ្លាក់ឧទ្ធម្ភាគចក្រនេះ កំពុងត្រូវបានស្រាវជ្រាវ។

ឧទ្ធម្ភាគ​ចក្រ​ប្រភេទ Bell 212 មួយ​គ្រឿង​របស់​យោធា​ថៃ

សូមរំលឹកថា ប្រទេសថៃ ធ្លាប់បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ឧទ្ធម្ភាគចក្រយោធា ជាច្រើនលើក
មកហើយ ក្នុងនោះ ឆ្នាំ ២០១១ កើតឡើងចំនួន ៣ករណី បណ្ដាលឱ្យមនុស្ស ១៧នាក់ស្លាប់ នាំឱ្យ
ថៃ បញ្ឈប់ការប្រើប្រាស់ឧទ្ធម្ភាគចក្រ Bell 212 ។ បញ្ហាម៉ាស៊ីន និងការមើលមិនបានឆ្ងាយ ត្រូវបាន​គេចាត់ទុកថាជាមូលហេតុបង្កគ្រោះថ្នាក់ទាង​នេះ ដូច្នេះ ឧបទ្ទវ​ហេតុ​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ Bell 212
របស់​ថៃ កាល​ពី​ម្សិល​មិញ​ ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​រអាក់​រអួល​នៃ​គ្រឿង​ម៉ាស៊ីន៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Reuters