(ភ្នំពេញ)៖ ពិតជារឿងថ្មី ដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង ខណៈដៃគូចម្រៀង រវាងតារាស្រីចាស់វស្សា របស់ផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា ជាមួយតារាចម្រៀងប្រុសវ័យក្មេងម្ចាស់បទ Original Song លោក ងួន ចាន់ដេវីត ត្រូវបានបែកបាក់សាមគ្គីគ្នា ដោយពុំត្រូវបាននរណាម្នាក់ដឹងច្បាស់ ពីហេតុផល នៃការផ្តាច់សម្ព័ន្ធភាពនេះឡើយ។ ប៉ុន្តែយ៉ាងមិញបន្ទាប់ពីដំណឹងនេះត្រូវបានធ្លុះធ្លាយ ជាសាធារណៈ មិនទាន់បានប៉ុន្មានផង ស្រាប់តែដៃគូរបស់គេទាំងពី បានបញ្ចេញការពិតរៀងៗ ដោយ ពេជ្រ សោភា ជ្រើសយកដៃគូថ្មី ជាមួយ Step រីឯ ងួន ចាន់ដេវីត ស្រវ៉ាចាប់ដៃគូថ្មី ជាមួយគ្នាកញ្ញា ទេព បូព្រឹក្ស វិញម្ដង។

ឆ្លៀតឱកាសនៃការឈានចូលមក ជិតដល់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ តារាចម្រៀងប្រុស- ស្រីចំនួនពីរដួង របស់ផលិតកម្មហង្សមាស ដែលធ្លាប់តែចាប់ដៃគូរច្រៀងរួមគ្នា គឺអ្នកនាង ពេជ្រ សោភា និងលោក ងួន ចាន់ដេវីត បានទម្លាយចេញនូវបទចម្រៀងរៀងៗខ្លួន សម្រាប់ត្រៀមលក់ នៅលើទីផ្សារដូចៗគ្នា។ ជាមួយនឹងការបង្ហាញដៃគូថ្មីផ្សេងគ្នា ពោលគឺអ្នកនាង ពេជ្រ សោភា បានចាប់ដៃគូជាមួយ Step ខណៈ ងួន ចាន់ដេវីត ស្រវ៉ាចាប់ដៃគូថ្មី ជាមួយគ្នាកញ្ញា ទេព បូព្រឹក្ស វិញនោះ ពួកគេក៏មានបទចម្រៀងថ្មី ចង្វាក់ថ្មី ដូចគ្នា ហើយមហាជនកំពុង តែរង់ចាំមើលថា តើការផ្លាស់ប្ដូរ ដៃគូថ្មីនេះ មួយណាមានសន្ទុះ គាំទ្រខ្លាំងជាង។

តាមរយៈកាយវិការបែបនេះដែរ ក៏ត្រូវបានគេកត់សម្គាល់ឃើញថា កាលពីប៉ុន្មានថ្ងៃមុន តារាចម្រៀងលោក ងួន ចាន់ដេវីត បានបង្ហាញពីសកម្មភាពស្និទ្ធស្នាល ព្រមជាមួយការបញ្ចេញបទចម្រៀងថ្មី ដែលជាការចាប់ដៃច្រៀងរួមគ្នា ជាមួយ កញ្ញា ទេព បូព្រឹក្ស គឺបទ «បានបងធ្វើប្ដីស្រីរស់ស្រួល» បង្កការភ្ញាក់ផ្អើល ដល់មហាជន។ ប៉ុន្តែទន្ទឹមជាមួយគ្នានេះ បើក្រឡេកមើលតារាចម្រៀង អ្នកនាង ពេជ្រ សោភា ឯណេះវិញ ថ្មីៗនេះក៏បានទម្លាយនូវឃ្លីបវីដេអូ បទចម្រៀងសម្តែងរួមគ្នា រវាងតារាប្រុសលោក Step គឺបទ «សុំប៉ះបានអត់» ប្រជែងគ្នានេះផងដែរ។

ចង់ដឹងថា តើរវាងការចាប់ដៃគូថ្មី របស់អ្នកនាង ពេជ្រ សោភា និងលោក Step ហើយ ងួន ចាន់ដេវីត ជាមួយកញ្ញា ទេព បូព្រឹក្ស ក្នុងបទចម្រៀងថ្មី មួយណាមានសន្ទុះខ្លាំងជាងនោះ សូមទស្សនានូវបទចម្រៀងខាងក្រោមនេះ ទាំងអស់គ្នា៖

<object width="500" height="430" data="http://www.youtube.com/v/O4uZkL-ctDU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/O4uZkL-ctDU&rel=1" /></object>

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង