ព័ត៌មានអន្តរជាតិ ៖ ឧទ្ធម្ភាគចក្រប៉ូលីសមួយគ្រឿង ដែលបានចូលរួមក្នុងបេសកម្ម ស្វែងរកអ្នកឡើង ភ្នំបាត់ខ្លួននោះ បានជួបគ្រោះថ្នាក់ ធ្លាក់និងផ្ទុះឆេះនៅឯភ្នំមួយកន្លែង រដ្ឋ Baja California ព្រំប្រទល់ដែន ប្រទេសម៉ិចស៊ិក និងអាមេរិក ដោយបានសម្លាប់មនុស្ស ដែលមានវត្តមានលើឧទ្ធម្ភាគចក្រ ទាំងអស់ គ្មានសល់សូម្បីតែម្នាក់ ។ វីដេអូបង្ហាញច្បាស់ជាក់ស្តែង ដោយឧទ្ធម្ភាគចក្រ រងនូវឧបទ្ទេវហេតុ ឈាន ទៅធ្លាក់និងផ្ទុះឆេះ បន្ទាប់ពីប្រទាក់ជាមួយនឹងខ្សែកាប ។

វត្តមានអ្នកដំណើរ ៤ នាក់លើឧទ្ធម្ភាគចក្រ ក្នុងនោះរួមមានដូចជា មន្រ្តីប៉ូលីស២នាក់ ក្រុមការងារជួយ សង្គ្រោះស្ម័គ្រចិត្តមួយនាក់ និង សមាជិកក្រុមជួយសង្គ្រោះ Bravo 10 ម្នាក់ផ្សេងទៀត ទាំងអស់គ្នាបាន ស្លាប់បាត់បង់ជីវិត ដោយសារតែគ្រោះថ្នាក់លើកនេះកាលពីដើមសប្តាហ៍ថ្ងៃច័ន្ទ ។ ប្រភពបញ្ជាក់អោយ ដឹងថា ក្រុមការងារ ៤នាក់ដែលបានស្លាប់បាត់បង់ជីវិតទៅនោះ គឺបានចូលរួមក្នុងបេសកម្ម កំណត់ អត្តសញ្ញាណអ្នកឡើងភ្នំម្នាក់ ដែលមានឈ្មោះថា Karen Violeta Ruiz Sánchez ក្នុងនោះ បានស្លាប់បាត់ បង់ជីវិត ក្រោយពីរអិលធ្លាក់ពីលើភ្នំ El Centinela ដែលមានទីតាំងនៅជាប់ព្រំប្រទល់ដែន ប្រទេស ម៉ិកសិក និងសហរដ្ឋអាមេរិក ។ ជាការពិត ពួកគេទាំង ៤នាក់ កំណត់បាននូវទីតាំងសាកសព រួចក៏ ជិះឧទ្ធម្ភាគចក្រទៅដឹកសពយកមកកាន់ទីតាំងសុវត្ថិភាព មុនពេលដែលត្រលប់ទៅទីតាំងសាកសព វិញ ដើម្បីប្រមូលកម្លាំងការងារ យកមកការិយាល័យវិញ តែជាអកុសល ឧទ្ធម្ភាគចក្របានជួបនឹងគ្រោះថ្នាក់ ប្រទាក់នឹងខ្សែកាប ឈានទៅធ្លាក់ចុះ និងផ្ទុះឆេះតែម្តង ។ នៅក្នុងសន្និសិទសារព័ត៌មាន ពាក់ព័ន្ធនឹងគ្រោះថ្នាក់ស្លាប់លើកនេះ មន្រ្តីផ្លូវការគូសបញ្ជាក់ឲ្យដឹងថា ឧទ្ធម្ភាគចក្រ បានជួបគ្រោះថ្នាក់ ក្រោយហោះឡើង ទៅប្រទាក់នឹងខ្សែកាបដែលមានតង់ស្យុងខ្ពស់ ។ អភិបាលរដ្ឋ Baja California លោក Francisco Vega de Lamadrid បានបង្ហោះនូវសាររំលែកមរណទុក្ខដ៏ក្រៀមក្រំ ទៅកាន់សមាជិក គ្រួសារនៃសពតាមរយៈបណ្តាញសង្គម ហ្វេសប៊ុក ៕

<object width="480" height="380" data="http://www.youtube.com/v/X_KH1py1v8I&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/X_KH1py1v8I&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ