CamNews

ម្ចាស់ក្លឹប Chelsea ចង់លូកដៃប្រជែងដោយផ្ទាល់ លើទីផ្សារផ្ទេរចេញកីឡាករ Neymar ពី Barcelona

ព័ត៌មានកីឡា៖ យោងតាមទស្សនាវដ្ដីកីឡាឈ្មោះ Don Balon របស់ប្រទេសអេស្ប៉ាញបានចុះផ្សាយឲ្យដឹង​ថា ម្ចាស់ក្លឹប Chelsea មានចំណាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹប Barcelona គឺកីឡាករ Neymar ក្រោយដែលលេចឮដំណឹង កីឡាករ មានបញ្ហារឿងពន្ធប្រចាំឆ្នាំ ហើយគ្រោងនឹងស្វែង​រកទីផ្សារផ្ទេរចេញ ដោយសំដៅមកអង់គ្លេស ។

Neymar វ័យ ២៣ឆ្នាំត្រូវបានក្លឹប​ Man United ធ្វើការទាក់ទងចង់ផ្ទេរយកតាំងតែពីរដូវកាលមុនមកម្ល៉េះ ប៉ុន្ដែ​ដោយមានការស្កាត់ទាន់ពេលពីសំណាក់ម្ចាស់ក្លឹប Barcelona ដោយផ្ទាល់ថានឹងផ្ដល់ប្រាក់ខែឲ្យស្មើនឹង កីឡាករ​ Messi សម្រាប់កិច្ចកុងត្រារដូវកាលថ្មីចូលមកដល់ គ្រប់យ៉ាងត្រូវបានស្ងប់ស្ងាត់ទៅវិញ។ ហើយថ្មីៗនេះផងដែរ ក៏ស្រាប់តែលេចឮដំណឹងបន្ដទៀត ពីការត្រួញត្អែរបស់គ្រួសារមួយនេះ នឹងគម្រោងចាកចេញ។​

ប្រភពដដែលបានបន្ដទៀតថា Chelsea នឹងចូលខ្លួនប្រជែងទីផ្សារកីឡាករម្នាក់នេះ ប្រសិនជាឱកាស​កីឡាករ​ម្នាក់ត្រូវបានបង្ហាញថា ពិតជាយល់ព្រមកចាកចេញពី Barcelona មែននោះ ។

លោក Abramovich ដែលជាម្ចាស់ក្លឹប Chelsea ត្រូវបានគេរាយការណ៍ថា​ រូបលោក បានទាក់ទងជាមួយ នឹងអ្នកតំណាងកីឡាករដោយផ្ទាល់ ដើម្បីរក្សាបាននូវដំណឹងបន្ទាប់ ដោយមិនទាន់គិតពីតម្លៃទីផ្សារកីឡាករ​​នៅឡើយ។ ហើយឱកាសដែលត្រូវបានរំពឹងទុក អាចមានច្រើនជាង ដៃគូរប្រជែងផ្សេងទៀត ក្នុងទឹកដីតែមួយ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ squawka