CamNews

ឆេះអគារពាណិជ្ជកម្មនៅចិន ផ្តាច់សង្ខារមនុស្ស ៣ នាក់ ស្របពេល ២០នាក់រងរបួស

ព័ត៌មានអន្តរជាតិ ៖ មនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិត ខណៈពេលដែល ២០ នាក់ផ្សេង
ទៀតបានរងរបួសជាទម្ងន់ ​បន្ទាប់ពីមានគ្រោះអគ្គីភ័យបានលេបត្របាក់អាគារពាណិជ្ជកម្មមួយ
កន្លែងស្ថិតនៅក្នុងខេត្ត Shaanxi ភាគពាយព្យ ប្រទេសចិន កាលពីវេលាព្រឹក ថ្ងៃសៅរ៍។

គួរបញ្ជាក់ផងដែរថា​  អគ្គីភ័យមួយនោះ បានកើតឡើងទៅលើសំណង់អាគារពាណិជ្ជកម្មពិភព
លោក កំពស់ ១៤ ជាន់  នាវេលាម៉ោងប្រមាណជាង ៤ និង ៣០ នាទីទាបភ្លឺ  ដែលក្រោយមក
បានផ្តាច់សង្ខារមនុស្សដល់ទៅ ៣ រូប ស្របពេលដែលមនុស្ស ២០ នាក់ផ្សេងៗទៀត បានរង
របួសជាទម្ងន់ ដោយសារការរលាកភ្លើង និងឆ្លក់ផ្សែងជាដើម។

ប្រភពដដែលនេះ បន្ថែមថាក្នុងចំណោមអ្នករងរបួសទាំងអស់ មានអាយុចាប់ពី ៧ឆ្នាំ ដល់ ៥១
ឆ្នាំ ស្របពេលដែល   ពលរដ្ឋប្រមាណជាង ១,៧០០ ដែលមានទីលំនៅនៅក្បែរនោះ ត្រូវបាន
ជម្លៀសចេញ ដើម្បីសុខសុវត្តិភាព ។  គួររំឭកផងដែរថា  បើនិយាយពីមូលហេតុពិតដែលបាន
បណ្តាលអោយកើតមានឡើងនូវគ្រោះអគ្គីភ័យមួយនេះ​    មិនទាន់បានដឹងច្បាស់នៅឡើយទេ
ខណៈពេលដែល យុទ្ធការតាមដានស៊ើបអង្កេត  នៅតែបំពេញបេសកម្មរបស់ខ្លួននៅឡើយ ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ chinadaily