ព័ត៌មានអន្តរជាតិ ៖ អ្នកនាំពាក្យអោយសេតវិមាន សហរដ្ឋអាមេរិក Josh Earnest គូសបញ្ជាក់នៅថ្ងៃ អង្គារនេះអោយដឹងថា បន្ទប់សារព័ត៌មាន សេតវិមាន ត្រូវបានជម្លៀសមនុស្ស ចេញភ្លាមៗ ក្រោយពី មានការគម្រាមបំផ្ទុះគ្រាប់បែក បន្ទាប់ពីទូរស័ព្ទអនាមិក ហៅចូល និង គម្រាម ដល់ ភ្នាក់ងារប៉ូលីស ក្រុង the Metropolitan Police Department ។

បន្ថែមពីលើនេះ ប្រភពពីទំព័រសារព័ត៌មាន រដ្ឋចិន ស៊ិនហួរ បន្តចុះផ្សាយអោយ ដឹងថា សេវាសម្ងាត់ សហរដ្ឋអាមេរិក ឬ The Secret Service ភ្លាមៗ បានចុះអន្តរាគមន៍ ដោយជម្លៀសមនុស្សចេញពីអា គារសេតវិមាន ដែលរងការគម្រាមគំហែង បំផ្ទុះគ្រាប់បែក ។ ខណៈមានការជម្លៀស មនុស្ស ជាក្រុម អ្នកកាសែត ចេញពីសំណង់អាគារ សេតវិមាន នោះ ក្រុមមន្រ្តីជំនាញ ជាន់ខ្ពស់ ពី សេវាសម្ងាតសហ រដ្ឋអាមេរិក បានចេញប្រតិបត្តិការ ស្រាវជ្រាវ និង រុករក សព្វាវុធមានជាតិផ្ទុះ ជាមួយ នឹងភ្នាក់ងារជំ នួយជាពិសេស សុនខ ហិតក្លិន ។ រយៈពេល ៣០ នាទីក្រោយ បន្ទាប់ពីស្រាវជ្រាវ រកមិនឃើញអាវុធ ជាតិផ្ទុះនោះ ក្រុមអ្នកកាសែត បានវិលត្រលប់ចូលបន្ទប់សារព័ត៌មាន សេតវិមាន សាជាថ្មី ។

ប្រភពពី The Earnest អោយដឹងថា ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក៏ដូចជា ក្រុមគ្រួសាររបស់លោក ពុំមានការជម្លៀសខ្លួនចេញពីសេតវិមាននោះទេ ៕

<object width="493" height="422" data="http://www.youtube.com/v/mn5GXJ8WS_k&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/mn5GXJ8WS_k&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ