CamNews

Cellcard សម្ពោធ​មជ្ឈមណ្ឌល​ព័ត៌មានវិទ្យា​ នៅក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ក្រុមហ៊ុន Cellcard រួមជាមួយក្រសួងអប់រំ យុវជន និងកីឡាបាន សម្ពោធគម្រោង ICT ដល់វិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីលើកកម្ពស់ ដល់គុណភាពអប់រំ តាមរយៈគម្រោងអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានវិទ្យា នៅកម្ពុជា។

លោក បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៏ថា ក្រសួងអប់រំទទួលស្គាល់នូវតួនាទី ដ៏សំខាន់នៃចំណេះដឹង ផ្នែកកំព្យូទ័រ និងប្រព័ន្ធអ៊ិនធើណិត សម្រាប់ការសិក្សា។ ការពង្រឹងវិស័យ ICT នៅតាមសាលានានា និងផ្តល់ឲ្យសិស្សានុសិស្សកម្ពុជា ទាំងអស់ នូវឱកាសច្រើនគ្មានដែនកំណត់ ក្នុងការរៀនសូត្រ និងការអភិវឌ្ឍ ជំនាញបន្ថែមទៀត ដើម្បីឲ្យពួកគេ មានសមត្ថភាព និងកម្រិតចំណេះដឹងដូចគ្នា ទៅនឹង សិស្សនៅតាមបណ្តា ប្រទេសអភិវឌ្ឍដ៏ទៃទៀត។

លោក បានបន្ថែមថា ក្រុមហ៊ុន CellCard បាននឹងកំពុងគាំទ្រជានិច្ច ដល់ក្រសួងអប់រំ ជាមួយនឹងការសហការ រយៈពេលយូរអង្វែង ដែលនឹងបំពាក់ជូន ដល់សាលា ចំនួន ៣៣៤ ពី១៤ ខេត្តក្រុង ជាមួយនឹងមជ្ឈមណ្ឌលធនធានព័ត៌មាន បច្ចេកវិទ្យាសែលកាត ដែលរួមមានកំព្យូទ័រចំនួន ៣គ្រឿង និងការបង្កើតប្រព័ន្ធឌីជីថល ដែលជាសម្ភារៈទំនើប សម្រាប់ការសិក្សា។ នេះគឺជាការកែប្រែ សៀវភៅពីថ្នាក់ទី៩ ដល់ទី១២ ឲ្យទៅជាសៀវភៅឌីជីថល ហើយក៏ដូចជា ការផ្តល់ជូននូវវីឌីអូ បង្រៀនដោយសាស្រ្តាចារ្យល្បីៗ ។

លោក អៀន រ៉ាត់សុន នាយកប្រតិបត្តិ ក្រុមហ៊ុនCellCard មានប្រសាសន៍ថា ក្រុមហ៊ុនមានគម្រោងជាច្រើន សម្រាប់បំពាក់សម្ភារៈ បច្ចេកវិទ្យាដ៏ទំនើបទាំងនេះ ហើយយើងនឹងប្តេជ្ញាចិត្ត ក្នុងការសម្រេចនូវ គម្រោង នេះឲ្យបានជោគជ័យ។ CellCard ត្រូវបានចំណាយប្រាក់ចំនួន ១.១លានដុលា្លរ សម្រាប់គម្រោងនេះ និងត្រូវបានចាយវាយទៅលើសម្ភារៈនានា ថ្លៃធ្វើដំណើរ កម្លាំងពលកម្ម ក៏ដូចជាការរៀបចំ ការផ្តល់ជូន និង ថែរក្សានូវប្រព័ន្ធឌីជីថល អ៊ិនធើណិតដោយឥតគិតថ្លៃ ចំនួន៤៥GB ក្នុងមួយខែ សម្រាប់សាលាមួយ។

លោកបានបន្តថា គម្រោងនេះ បានចែកចេញជា ៤ដំណាក់កាល រហូតដល់ឆ្នាំ ២០១៧ ដែលយើងនឹងបញ្ចប់សាលាចំនួន៧០ ក្នុងឆ្នាំ២០១៤។ ៥០សាលាក្នុង ឆ្នាំ២០១៥ ។ ១៥០សាលាក្នុងឆ្នាំ២០១៦ និង១៥០សាលា ចុងក្រោយក្នុងឆ្នាំ២០១៧។ ក្រសួងអប់រំយុវជន និងកីឡា ក៏នឹងផ្តល់ឱកាស ដល់ក្រុមហ៊ុន សែលកាត ក្នុងការបង្កើតនូវ កម្មវិធីអប់រំ នានាសម្រាប់សាលា ទាំងនោះ ដែលត្រូវបានបង្កើតឡើង ដោយអ្នកជំនាញជាច្រើន ដូចជាអ្នកផលិតទូរស័ព្ទដៃ អ្នកសរសេរកម្មវិធី អ្នកបង្កើតហ្គេម និងអ្នកជំនាញផ្សេងៗទៀតរួមគ្នាបង្កើត ឡើងនូវបច្ចេកវិទ្យាថ្មីនេះ សម្រាប់ដាក់ជូន ដល់សិស្សានុសិស្ស ប្រើប្រាស់សម្រាប់ ការជំរុញទឹកចិត្ត និងផ្តល់ជាដំបូន្មានល្អៗ នៅក្នុងបរិបទពិភពលោក ជាមួយនិងបច្ចេកវិទ្យាសែលកាត។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ គម្រោងនេះបានសម្រេច នូវសាលាចំនួន ៤០ ហើយត្រូវបានបំពាក់នូវ មជ្ឈមណ្ឌលធនធាន បច្ចេកវិទ្យាសែលកាត រួមជាមួយ នឹង ក្កីសង្ឃឹមដ៏មុតមំាថា គម្រោងនេះនឹងដំណើរការ ប្រកបដោយភាពវិជ្ជាមាន៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល