ព័ត៌មានទាន់ហេតុការណ៍ ៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កូរ៉េខាងជើង Koryo បាន ចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានក្រុង Shenyang ប្រទេសចិន ដោយសារតែមានការឆាបឆេះ នេះបើយោងតាមការចេញផ្សាយ ពីសំណាក់សារព័ត៌មានរដ្ឋចិន ស៊ិនហួរ ថ្ងៃ សុក្រ ទី ២២ កក្កដា ២០១៦ មុននេះបន្តិច។

សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កូរ៉េខាងជើង Koryo កំពុងតែធ្វើដំណើរហោះពី ទីក្រុង ព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ទៅកាន់ទីក្រុង ប៉េកាំង ប្រទេសចិន តែភ្លាមៗនោះ នៅពេលដែលមានការឆាបឆេះនៅលើយន្តហោះ ពីលុតក៏បានធ្វើការ ចុះចតជាបន្ទាន់ផ្ទាល់តែម្តង នៅទីក្រុង ភាគខាងកើតឆៀងខាងជើងប្រទេសចិន ។ ពុំទាន់មានការ គូសបញ្ជាក់នៅឡើយទេ ពីមូលហេតុនៃការឆាបឆេះ ក៏ដូចជា វាសនាអ្នកដំណើរទាំងអស់គ្នាដែល បានធ្វើដំណើរលើយន្តហោះមួយគ្រឿងនោះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA