CamNews

ខ្សោយផ្លូវភេទ? ខ្ញីស្រស់ អាចជួយបាន!

ខ្ញីគឺជាគ្រឿងទេសមួយប្រភេទដែលមេផ្ទះគ្រប់រូបធ្លាប់បានស្គាល់ និងធ្លាប់បានប្រើប្រាស់ក្នុងការ
ចំអិនអាហារប្រចាំថ្ងៃ។ ក្រៅពីមានប្រយោជន៍ក្នុងការជួយឱ្យមុខម្ហូប​បានឆ្ងាញ់ ខ្ញីក៏ត្រូវបានគេ
ប្រើដូចជាឪសថពិសេស ដើម្បីព្យាបាលបញ្ហាខ្សោយផ្លូវភេទរបស់បុរស។

យោងតាមវេជ្ជសាស្ដ្រទំនើប ខ្ញីមានផ្ទុកសារជាតិ Zingiberol, zingiberene, nonanal, borneol,
chavicol, citral, methyheptenone។ ខ្ញី មានប្រយោជន៍ក្នុងការព្យាបាលបញ្ហាឡើងស្លេស្ម ក្អក
ជួយជំរុញឱ្យប្រព័ន្ធរំលាយអាហារ​ដំណើរការបានល្អ និងជួយបង្កើនលំហូរនៃចរន្ធឈាមផងដែរ។
គេអាចប្រើខ្ញីស្រស់ ឬស្ងួត ដើម្បីព្យាបាលជម្ងឺ។

ហេតុអ្វីបានជាខ្ញីមានប្រសិទ្ធភាពក្នុងការព្យាបាលជម្ងឺខ្សោយផ្លូវភេទរបស់បុរស?

សារជាតិមួយចំនួនដែលមាននៅក្នុងខ្ញី ដូចជា gingerol, shogaol និង zingiberene ជាដើម សុទ្ធ
តែមានប្រយោជន៍ ជួយជំរុញឱ្យចរន្ធឈាមដំណើរការល្អ និងមានរលូន ដូច្នេះ ខ្ញីត្រូវគេប្រើដូច
ជាអាហារសម្រាប់ជំនួយដល់ផ្លូវភេទ​ និងព្យាបាលជម្ងឺខ្សោយផ្លូវភេទរបស់បុរស។

គុណប្រយោជន៍របស់​ខ្ញី មិនមែនទើបត្រូវបានគេរកឃើញនាពេលថ្មីៗនេះនោះទេ ប៉ុន្តែវាត្រូវ
បានមនុស្សជំនាន់ដើម ប្រើប្រាស់ជាឪសថ ពិសេសគឺឪសថសម្រាប់ផ្លូវភេទ។

វិធីព្យាបាលជម្ងឺខ្សោយផ្លូវភេទដោយប្រើខ្ញី ៖ ទឹកខ្ញី លាយទឹកឃ្មុំ

យកខ្ញីស្រស់ លាងឱ្យស្អាត កោសសម្បក រួចកៀបយកទឹកប្រហែល ២ស្លាបព្រាបាយ។ ក្រោយ
មក ចូរយកវាទៅលាយជាមួយទឹកឃ្មុំប្រហែល ១ស្លាបព្រាដើម្បីបង្កើតបានជាឪសថ ខ្ញីទឹកឃ្មុំ។

បុរសដែលមានជម្ងឺខ្សោយផ្លូវភេទ គួរប្រើឪសថនេះ ៣ដង/ថ្ងៃ។ ប្រើប្រាស់ញឹកញាប់នឹងទទួល
បានប្រសិទ្ធភាពខ្ពស់។

សម្គាល់ ៖

-អ្នកដែលមានជម្ងឺគ្រុនក្ដៅ បែកញើសស្អិត មិនគួរប្រើថ្នាំនេះ។

-អ្នកដែលចេញឈាមច្រមុះញឹកញាប់ នោមចេញឈាម ជម្ងឺឫសដូងបាតចេញឈាម ក្អកចេញ
ឈាម អញ្ចាញធ្មេញចេញឈាម ឬអ្នកដែលត្រៀមធ្វើការវះកាត់ និងក្រោយការវះកាត់ ក៏មិន
ត្រូវប្រើឪសថនេះដែរ។

-អ្នកជម្ងឺបេះដូង និងទឹកនោមផ្អែម គួរតែកាត់បន្ថយការហូបខ្ញី។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Soha