បុរសស្រ្ដីគ្រប់រូប គួរតែដោះស្រាយបញ្ហាស្បែកជ្រីវជ្រួញ ដែលបណ្ដាលមកពីការវិវឌ្ឍទៅនៃអាយុ។ ទោះជាយ៉ាងណា ក៏នៅមានវិធីសាស្រ្ដដ៏ប្រសើរមួយ ដើម្បីកាត់បន្ថយការលេចចេញនូវស្នាមជ្រីវជ្រួញ ដោយការព្យាបាលសម្ផស្ស តាមរយៈការចាក់បូថុក(Botox)។

តើអ្វីទៅជាការព្យាបាលសម្ផស្សដោយ Botox?

Botox គឺជាភ្នាក់ងារចាក់បញ្ចូល ទៅក្នុងស្បែកមួយប្រភេទ ដែលត្រូវបានប្រើប្រាស់ ដើម្បីកាត់បន្ថយស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ ដោយធ្វើឲ្យសាច់ដុំត្រង់ផ្ទៃមុខបានសម្រាក ។ Botox មានផ្ទុកនូវទម្រង់ Toxin ដែលត្រូវបានលាយផ្សំជាមួយសារធាតុដទៃទៀត ប្រកបដោយការយកចិត្ដទុកដាក់ខ្ពស់ និងត្រូវបានបង្ហាញថា ការព្យាបាលសម្ផស្សដោយ Botox នេះ មានសុវត្ថិភាពខ្ពស់។ ដោយសារហេតុផលនេះ ទើបរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានអនុញ្ញាតឲ្យមានការព្យាបាលដោយប្រើ Botox ដែលផលិតចេញពីសារធាតុ botulinum toxin ដើម្បីកាត់បន្ថយវិបត្ដិសាច់ដុំត្រង់ភ្នែក និងស្នាមជ្រីវជ្រួញចុងចិញ្ចើម។ ការព្យាបាលពិសេសនេះ ជាញឹកញាប់ត្រូវបានប្រើប្រាស់រួមផ្សំជាមួយ វិធីសាស្រ្ដវះកាត់កែសម្ផស្សត្រង់ផ្ទៃមុខដូចជា វះកាត់លើកផ្ទៃមុខ ឬវះកាត់លើកត្របកភ្នែក ដើម្បីបង្កើនអត្ថប្រយោជន៍កែសម្ផស្សជាអតិបរមា ។

តើការព្យាបាលសម្ផស្សដោយ Botox មានអត្ថប្រយោជន៍សំខាន់ៗអ្វីខ្លះ?

-ការព្យាបាលសម្ផស្ស ដោយ Botox គឺជាដំណោះស្រាយ ចំពោះបញ្ហាជ្រីវជ្រួញ ដោយគ្មានការវះកាត់។ បុរស ស្រ្ដីភាគច្រើន អាចទទួលបាននូវផ្ទៃមុខម៉ត់រលោង ដោយមិនចាំបាច់ឆ្លងកាត់ ការវះកាត់កែសម្ផស្ស។ ការព្យាបាលសម្ផស្សដោយ Botox បង្កមុខរបួសតូចបំផុត និងអាចដោះស្រាយបញ្ហាជ្រីវជ្រួញ នៅបរិវេណថ្ងាស ក និងជុំវិញមាត់។

-ការព្យាបាលសម្ផស្សដោយ Botox ត្រូវបានអ្នកជំនាញបង្ហាញថា មានប្រសិទ្ធភាពលើកចិញ្ចើមឱ្យខ្ពស់។ មួយរយៈពេលកន្លងទៅ ចិញ្ចើមរបស់អ្នក អាចធ្លាក់។ តាមរយៈការព្យាបាលសម្ផស្ស ដោយ Botox អ្នកអាចលើកចិញ្ចើមរបស់អ្នកឲ្យខ្ពស់ ដែលធ្វើឲ្យមុខរបស់អ្នក ថយការនឿយហត់ ព្រមទាំងផ្ដល់ឲ្យអ្នកនូវរូបសម្រស់កាន់តែក្មេងជាងវ័យ។

-Botox អាចលុបបំបាត់ស្នាមជ្រួញនៅតាមកន្ទុយភ្នែក ជ្រួញនៅចន្លោះចិញ្ចើម និងស្នាមជ្រួញផ្សេងៗទៀត ដែលបណ្តាលមកពីចលនាសាច់ដុំ នៅលើមុខ ជាពិសេសនៅពេលដែលលោកអ្នកសើច ។

-Botox អាចកែទម្រង់មុខមូលរបស់លោកអ្នក ទៅទម្រង់មុខជាអក្សរ V

-ការព្យាបាលសម្ផស្សដោយ Botox អាចកាត់បន្ថយស្នាមជ្រួញដោយសារការជ្រួញចិញ្ចើម និងស្នាមជ្រីវជ្រួញដទៃទៀត ដែលបណ្ដាលមកពីការកន្រ្ដាក់សាច់ដុំផ្ទៃមុខ បានយ៉ាងមានប្រសិទ្ធភាព។

ភាពឆ្លាតវៃ ក្នុងការជ្រើសរើស

សូមជ្រើសរើសម៉ាក ដែលត្រឹមត្រូវ ហើយលោកអ្នក មិនចាំបាច់ប្រើច្រើន unit នោះទេ ។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ សូមប្តូរទម្លាប់ ដែលធ្វើឱ្យផ្ទៃមុខរបស់លោកអ្នកឆាប់ជ្រួញដូចជាការ ចងចិញ្ចើម និងការសម្ដែងទឹកមុខផ្សេងៗ ដែលនាំឲ្យជ្រួញ។ មិនតែប៉ុណ្ណោះ ត្រូវជ្រើសរើសគ្លីនិកដែលមានដុកទ័រ ប្រកបដោយជំនាញច្បាស់លាស់ ដើម្បីចៀសវាងការខូចទម្រង់មុខ ៕

អត្ថបទ៖ Faceline Cambodia