(ព្រៃវែង)៖ អ្នករស់នៅតំបន់អ្នកលឿង បានទូរស័ព្ទមកសុំឲ្យនាយខ្វែកជួយខ្សឹបដាក់មេក្រូ Fresh News ជំរាបទៅអភិបាលខេត្តព្រៃវែង ជួយចាត់វិធានការចុះទៅបង្ក្រាបសង្វៀនជល់មាន់ ដែលគេបើកលែងនៅតំបន់មាត់ច្រកទ្វារបន្ទាយចក្រី ក្នុងស្រុកព្រះស្ដេចផង។

អ្នកខ្សឹបខាងលើបានអះអាងថា សង្វៀនជល់មាន់នេះភាគច្រើនគេបើកលែងនៅថ្ងៃសៅរ និងថ្ងៃអាទិត្យ ដែលអ្នកលេងទៅពីគ្រប់មជ្ឈដ្ឋាន ជាពិសេសមន្ត្រីកងកម្លាំងប្រដាប់អាវុធ និងអ្នករកស៊ីជាដើម ដោយគេមិនបានឃើញមន្ត្រីអាជ្ញាធរសមត្ថកិច្ចចុះបង្ក្រាបអ្វីឡើយ ព្រោះសុទ្ធតែទទួលបានផលប្រយោជន៍។ អ្នកខ្សឹបបានបន្ថែមថា ដោយសារតែវង់ល្បែងជល់មាន់នេះហើយ ឲ្យតែថ្ងៃសៅរ៍-អាទិត្យឡើង គ្រួសារសាច់ញាតិពួកគាត់គ្មាននៅផ្ទះជួយរកស៊ី ឬនៅជួបជុំប្រពន្ធកូនអ្វីឡើយ គឺទៅតែវង់ជល់មាន់ភ្នាល់ដាក់លុយនៅបន្ទាយចក្រី លេងចាញ់អស់លុយគ្មានលស់ថ្ងៃណាឡើយ។

ក្នុងនោះមានលោកម្នាក់រស់នៅតំបន់អ្នកលឿង ជិះរថយន្តអាស៊ីប A2 ពណ៌ត្រេអ៉ី ពាក់ស្លាកខេមរភូមិន្ទ គឺឲ្យតែថ្ងៃសៅរ៍-អាទិត្យឡើង ដឹងតែវេចលុយយកទៅភ្នាល់ជល់មាន់នៅបន្ទាយចក្រី ហើយគ្មានគិតនៅផ្ទះជួយរកស៊ីក្រុមគ្រួសារនោះទេ។ អ្នកខ្សឹបបានលើកឡើងថា បើមិនបង្ក្រាបល្បែងជល់មាន់ទេ គឺគ្មានឡើយភូមិ-ឃុំមានសុវត្ថិភាព គឺមានតែចោរកម្ម លួច ឆក់ ប្លន់ប៉ុណ្ណោះ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី