អ្នកដឹកនាំរឿងម្នាក់ និយាយទៅកាន់ចាងហ្វាងផលិតកម្មរបស់ខ្លួនថា លោកចាងហ្វាងខ្ញុំមាន
ដំណឹងពិសេស២ ចង់ប្រាប់លោក មួយជាដំណឹងល្អ និង មួយជាដំណឹងអាក្រក់ ដំណឹងនេះ
វាទាក់ទង នឹងរឿងថ្មីរបស់យើង ដែលទើបនឹងថតចប់ កាលពីម្សិលមិញនេះ តើលោកចង់
ស្តាប់រឿងមួយណាមុន?

ចាងហ្វាង៖ រឿងល្អមុនចុះ!
អ្នកដឹងនាំរឿង៖ រឿងល្អនោះគឺ រឿងថ្មីរបស់យើងត្រូវបាន ចនស៊ីណា ចូលចិត្តខ្លាំងណាស់
គេចូលចិត្តរហូតដល់មិនព្រមលែងសោះ។
ចាងហ្វាង៖ ហ្ហូ! ល្អណាស់ពិតជាល្អមែន វាច្បាស់ជាល្បីមិនខាន ចុះដំណឹងអាក្រក់វិញនោះ
អ្នកដឹកនាំរឿង៖ ចនស៊ីណា គឺជាឆ្កែរបស់ខ្ញុំ
ចាងហ្វាង៖ អុញ !!!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke