CamNews

ដួង ម៉ានិច ​៖«ខ្ញុំ​គ្មាន​ចេតនា​ផ្គើន នឹង​ក្រសួង​វប្បធម៌ ឬ​ប្រជែង​យកតំ​ណែង​សិច​ស៊ី​អ្វី​ទេ»

(ភ្នំពេញ​)៖ ថ្មីៗនេះ មានការរិះគន់ និងលើកឡើងចំពោះសកម្មភាព របស់តារាសម្តែងស្រីវ័យជា​ង២០ឆ្នាំ និយមស្លៀកពាក់បែបសិចស៊ី កញ្ញា ដួង ម៉ានិច ថានាងបាននឹងកំពុងតែផ្គើន នឹងការប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះការស្លៀកពាក់ ហើយចង់ប្រជែងយកតំណែងសិចស៊ី ពីតារាស្រីឯទៀត ​​។ ប៉ុន្តែបន្ទាប់ពីមានការចេញសេចក្ដីណែនាំ ដ៏គួរឲ្យភ្ញាក់ផ្អើលមក កញ្ញា ដួច ម៉ានិច ដែលធ្លាប់តែប្រកាន់​ខ្លួន​ស្លៀកពាក់សិចស៊ី បានបញ្ជាក់ថា នាងគ្មានចេតនាផ្គើន ឬចង់ប្រជែងនរណាឡើយ ពោលនាងធ្វើឡើង​គ្រាន់តែជាការសម្ដែង និងតម្រូវសាច់រឿងសម្ដែង​ប៉ុណ្ណោះ។

ជាការកត់សម្គាល់ មិនមែនជាលើកទី១ទេ ដែលតារាសម្តែង កញ្ញា ដួង ម៉ានិច ស្លៀក ពាក់ខើចខ្លី និងបានថតរូបយកមកបង្ហោះបង្អួតគេឯង ក្នុងទំព័រសង្គមហ្វេសប៊ុកផ្ទាល់ ដើម្បីទាមទារការចាប់អារម្មណ៍ ពីសំណាក់​ទស្សនិកជន អ្នកគាំទ្រ រហូតមានការរិះគន់។ ប៉ុន្តែ ម៉ានិច បានប្រ​តិកម្មឆ្លើបតប ចំពោះការរិះគន់នេះវិញថា នាង​គ្មានចេតនាផ្គើនមហាជន ឬដើម្បីប្រជែងតំណែ​ងសិចស៊ី ពីនរណាម្នាក់ឡើយ។

ផ្តល់សម្ភាសន៍ផ្តាច់មុខ ឲ្យគេហទំព័រ Khmertalking តារាសម្តែងចង្កាស្រួច កញ្ញា ដួង ម៉ានិច បាននិយាយថា រាល់ការរិះគន់ទាំងប៉ុន្មាននាង​នឹងយកទៅពិចារណា ដើម្បីកែលំអ បើសិនជាមានម​ហាជនច្រើន សម្តែងការ​មិនពេញចិត្ត រាល់ទង្វើឬសកម្មភាពរបស់នាង ដែលធ្វើឲ្យមានការិះគន់ខ្លាំង។ ម្យ៉ាងទៀត រាល់ស្លៀកពាក់សិចស៊ីនោះ វាមិនមែនជាចេតនារបស់នាងឡើយ ពោលគឺ​គ្រាន់​តែជាការសម្តែង តម្រូវតាមចិត្តអ្នកដឹកនាំតែប៉ុណ្ណោះ។

តារាសម្តែងកញ្ញា ដួង ម៉ានិច បាននិយាយបន្តថា «ខ្ញុំតែងខ្លាចណាស់ ចំពោះរឿងអាស្រូវដែលកើតឡើង មកលើខ្លួន។ ខ្ញុំក៏មិនមែន ជាតារាសិចស៊ី​អ្វីដែរ គ្រប់យ៉ាង គឺខ្ញុំគ្រាន់តែធ្វើតាមការតម្រូវចង់​បា​ន​ ពីអ្នក​ដឹកនាំសម្តែងនោះទេ ហើយខ្ញុំក៏ចង់បកស្រាយ និងផ្តាំផ្ញើរថា សូមកុំយករូបថតនា​ងខ្ញុំ ទៅ​ប្រៀបផ្ទឹមជាមួយតារាស្រីសិចស៊ី ផ្សេងទៀតឲ្យសោះ ព្រោះខ្ញុំមិនទាន់សិចស៊ី រហូតដល់ថ្នាក់ស្លៀ​កពាក់ឈុតប៊ីគីនី នៅឡើយទេ។

ជាមួយគ្នានេះ​​ ដួង ម៉ានិច បានបញ្ជាក់ថា «ខ្ញុំមិនទាន់សិចស៊ី ស្លៀក​ពាក់បញ្ចេញ​សាច់ ទ្រូងស្ទើអាក្រាតកាយ ដូចតារាស្រីឯទៀតនោះឡើយ។ ម្យ៉ាងទៀតមានអ្នកខ្លះ បានយករូបថតនាងខ្ញុំ ស្លៀកខោខូវប៊យ ជាមួយអាវយឺតស ដែលថតសម្តែងបទ "នារីសក់ខ្លី" មកប្រៀបធៀប​ ជា​មួយ​តារាដែលស្លៀកពាក់ ឈុតប៊ីគីនី។ នៅត្រង់ចំណុចនេះ ខ្ញុំមានអារម្មណ៍ មិនសប្បាយចិត្តសោះ​ឡើយ ព្រោះត្រឹមតែប៉ុណ្ណឹង មើលទៅគ្មានអ្វីគួរឲ្យសិចស៊ីផងហ្នឹង? រាល់ការ​សម្តែង ខ្ញុំតែងពិចារណាប្រសិនបើ ​មានឈុតណាសិចស៊ីខ្លាំងនោះ គឺខ្ញុំមិនទទួលនោះទេ»។

ប្រតិកម្មរបស់​ស្រីស្រស់ ដួង ម៉ានិច ខាងលើនេះ ធ្វើឡើងស្របពេលដែ​លក្រសួង​វប្បធម៌ និងវិចិ​​ត្រ​សិ​ល្បៈកាលពីថ្មីៗនេះ បានចេញសេចក្តីណែនាំក្រើនរំឭក ចំពោះសិល្បករ-សិល្បការិនី ខ្មែរទាំ​ងអស់ឲ្យងាកមកប្រើប្រាស់ សម្លៀកបំពាក់ឲ្យបានសមស្រប តាមទំ​នៀម​ទ​ម្លាប់ប្រពៃណីរបស់ជាតិ មានឥរិយាបទប្រកបដោយ សីលធម៌ គុណធម៌ សុជីវធម៌ ដែ​ល​ជាមរតកដ៏ល្អផូរផង់ នៃប្រពៃណីដូនតា ព្រោះកន្លងមកមានតារាស្រីខ្មែរ មួយចំនួនបាន​យល់ខុស​ ភ្លើតភ្លើនចម្លង​យក ការស្លៀកពាក់ តុបតែខ្លួនតាមបរទេស ដែលនាំឲ្យធ្លាក់ចុះតម្លៃវប្បធម៌ ជាតិសាសន៍ខ្លួនឯង៕

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី