ពីមួយថ្ងៃ ទៅមួយថ្ងៃ កំពូលតារាពិភពលោក កាន់តែចាប់អារម្មណ៍ក្នុងការលេងស្ទីលប្លែកៗ ដើម្បីទាក់ទាញការយកចិត្តទុកដាក់ពីសាធារណជន បើទោះជាពួកគេ គ្រាន់តែដើរកំសន្ដ។

Miley Cirus បង្ហាញខ្លួនក្នុងឈុត matchy-matchy ដែលមានរូបក្រដាស់ប្រាក់យ៉ាងប្លែកភ្នែក។ មិន
ត្រឹមតែប៉ុណ្ណោះ រង្វង់ទីពីររបស់នាង នៅតែត្រូវបានគេយកចិត្តទុកដាក់ ដោយសារតែភាពស្រឡូន
របស់វា។ Miley Cirus ប្រើប្រាស់ស្បែកជើងពីរពណ៌ ខ្មៅ.ស ដ៏ស្រស់ស្អាត ដែលជួយលើកកំពស់ និងជួយឱ្យការធ្វើដំណើរបានងាយស្រួលបំផុត។

កំពូលតារាចម្រៀងស្រី Rihanna ពាក់អាវ middrift ពណ៌.ស រាងអាវទ្រនាប់ដ៏ប្លែក ជាស្នាដៃចៃ្ន
ប្រឌិតរបស់ Balenciaga ស័ក្ដិសមជាមួយសំពត់ស្បែកពណ៌ខ្មៅ រួមនិងស្បែកជើងពណ៌ខ្មៅគួរ
ជាទីចាប់អារម្មណ៍។

ជាមួយនិងស្បែកជើងពណ៌ខ្មៅ ខ្ពស់ ដែលមានលក្ខណៈមាំមួន និងសំពត់ពណ៌ខ្មៅដូចទៅនឹង
Rihanna ប៉ុន្ដែ Lady Gaga បានបញ្ចេញភាពទាក់ទាញខ្លាំង ដោយប្រើប្រាស់អាវទ្រនាប់ពណ៌ខ្មៅ
បង្ហាញខ្លួននៅទីសាធារណៈ។

ចំណែក Selena Gomez ក៏មិនអន់នោះដែរ នាងពាក់ស្បែកជើងកីឡា ស្លៀកខោបែបកីឡា និង
អាវ.ស crop-top រួមនិងអាវធំក្រៅពណ៌ខ្មៅ មើលទៅដូចជានារីចូលចិត្តការហាត់ប្រាណ។

ស្រីស្អាត Anne Hathaway ពាក់អាវរឹបចម្រុះពណ៌ក្រហម និងក្រឡាខ្មៅ.ស រួមនិងខោវែងប្រផេះ
រាងទូលាយ មានផាសុខភាព។ ស្បែកជើងកីឡារបស់នាង ក៏ស័ក្ដិសមនឹងឈុតដែលនាងប្រើ
ប្រាស់។

Soyeon (T-ara) បន្ទាន់សម័យរបស់ខ្លួន ដោយខោអៀមស្ដើង និងមានលក្ខណៈទន់ភ្លន់បែបនារី
ភេទ។ ស្បែកជើងឈើកែងខ្ពស់ ពណ៌ស្កររបស់នាង ក៏ជួយលើកកំពស់បានមួយកម្រិត។

រីឯ Hyomin (T-ara) វិញ ស្លៀកខោខ្លីស្ដើង រូបពងជីងចក់ចម្រុះពណ៌ និងអាវធំ denim oversized ប្លែក
ភ្នែក។

ដោយ ៖ តារា
ប្រភព ៖ K14