ភ្នំពេញ ៖ កម្លាំងនគរបាល ការិយាល័យទី៨ នៃមន្ទីរប្រឆាំង គ្រឿងញៀន ក្រសួងមហា ផ្ទៃ បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនមេ ខ្លោងជួញដូរថ្នាំញៀនម្នាក់ និងដកហូតម្នាក់ រថយន្ដអូឌីមួយគ្រឿង គ្មានស្លាក លេខ កាល ពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវលេខ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

មន្ដ្រីនគរបាលការិយាល័យទី៨ នៃមន្ទីរ ប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ជន សង្ស័យរូបនេះ ឈ្មោះខាវ ថារី អាយុ៣៣ ឆ្នាំ រស់នៅភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយជននេះ ត្រូវបានតុលា ការរាជធានីភ្នំពេញ ចេញដីកាតាមចាប់ខ្លួន ពាក់ព័ន្ធទៅនឹងសកម្មភាពចែកចាយគ្រឿង ញៀន ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យ រូបនេះ ជាមុខសញ្ញាដ៏ធំខាងជួញដូរនិងចែក ចាយថ្នាំញៀន ដោយក្នុងមួយថ្ងៃធ្វើការចែក ចាយរហូតដល់មួយគីឡូក្រាមឯណោះ ។

ក្រោយចាប់ខ្លួន កម្លាំងសមត្ថកិច្ចបាន ឈានទៅដល់ការចុះឆែកឆេរទីតាំងមួយចំនួន ទៀត ។

បច្ចុប្បន្នជនសង្ស័យរូបនេះ និងរថយន្ដ ម៉ាកអូឌី ដែលមានតម្លៃរាប់ម៉ឺនដុល្លារត្រូវ បានបញ្ជូនទៅកាន់ ក្រសួងមហាផ្ទៃ ដើម្បី ចាត់ការបន្ដតាមផ្លូវច្បាប់ ។

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល