CamNews

បុរសម្នាក់ចង.កសម្លាប់ខ្លួន ក្នុងតូបរបស់ដូនជី បង្កការភ្ញាក់ផ្អើលពេញវត្ត

បុរសមានបញ្ហាសតិ​មិន​គ្រប់​ម្នាក់ បាន​រត់​មក​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​តូប​របស់​ដូនជី​ ក្នុង​វត្ដ​
សុ​វណ្ណវត្ដី​ កាលពី​វេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ ធ្វើ​ឱ្យ​មានការ​ ភ្ញាក់ផ្អើល
យ៉ាងខ្លាំង ដែលហេតុការណ៍នេះបានកើតឡើងនៅ ភូមិ​ព្រែក​តា​មា​ក់​ ឃុំ​ព្រែក​តា​មា​ក់​ ស្រុក​
ខ្សាច់កណ្ដាល​ ខេត្ដកណ្ដាល​ ។​

​ប្រភពពីនគរបាល ​បានឱ្យ​ដឹង​ថា​ បុរស​ដែល​បានធ្វើអត្តឃាតដោយការចង​.​ក​នោះ ​មានឈ្មោះ​
ឃុន​ សុខ​ជា​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ និងមាន​ទីលំនៅ​ភូមិ​ត្បូង​វត្ដ​ ឃុំ​មេមត់​ ស្រុក​មេមត់​ ខេត្ដ
កំពង់ចាម​ ។​

​មុនពេលកើតហេតុ​ កាលពី​ ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ វេលា​ ម៉ោង​១១​ព្រឹក​ ជន​រង​គ្រោះ​ឈ្មោះ
ឃុន​ សុខ​ជា​ បាន​ធ្វើដំណើរជាមួយ​ជីដូន​ឈ្មោះ​ កែវ​ ស៊ឺ​ន​ អាយុ​៧៥​ឆ្នាំ​ ពី​ស្រុក​កំណើត​ មកកាន់
​ភ្នំពេញ​ ។​ នៅក្នុងការធ្វើដំណើរនេះបុរសរងគ្រោះបានរត់គេចចេញពីជីដូនរបស់ខ្លួន ចំនួនពីរដង
ប៉ុន្ដែលើកចុងក្រោយគេមិនដឹងថា បុរសនេះបានរត់ទៅទីណានោះទេ។

រហូត​មកដល់​ម៉ោង​ប្រមាណ​២​រសៀល​ ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ ​ស្រាប់តែមានការ​ ភ្ញាក់
ផ្អើល​យ៉ាងខ្លាំងមួយ​ ដោយ​ឃើញ​ឈ្មោះ​ ឃុន​ សុខ​ជា​ បានធ្វើអត្តឃាត ដោយ​ចង​.​ក​ស្លាប់​នៅ
​​ក្នុង​តូប​ដូនជី​ក្នុង​វត្ដ​សុ​វណ្ណវត្ដី​។ ប៉ុន្ដែគេមិនបានដឹងថា ជនរងគ្រោះបានចង.កនៅពេលណា
នោះទេ ដោយសារតែ​សាកសព​មាន​សភាព​​ស្អុយ​៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ PL/NW