ព័ត៌មានអន្តរជាតិ ៖ យោងតាមអត្ថបទសារព័ត៌មាន ដែលទើបតែបានចេញផ្សាយដោយគេ
ហទំព័រសារព័ត៌មាននាំមុខ CNN កាលពីវេលាល្ងាចម្សិលមិញនេះ បានគូសបញ្ជាក់អោយ
ដឹងថា នៅឯប្រទេសកាណាដា ឯណោះវិញ យ៉ោងហោចណាស់ មនុស្ស ៥ នាក់ បានស្លាប់
បាត់បង់ជីវិត ខណៈពេលដែលមានឧបទ្ទេវហេតុផ្ទុះឆេះ យន្តហោះធន់តូចមួយគ្រឿងមួយ
រំពេច នៅលើផ្លូវរថ ក្នុងខេត្ត Ontario ។

បន្ថែមពីលើនេះ យោងតាមសម្តីលោក Rob McDonough ជាឧត្តមសេនីយ៍ គូសបញ្ជាក់
អោយដឹងថា ជំនួបឧបទ្ទេវហេតុ កាលពីរាត្រីថ្ងៃអាទិត្យ ទៅលើយន្តហោះធន់តូចហោះក្នុង
តំបន់ របស់ក្រុមហ៊ុនអាកាសចរណ៍ Bearskin Airlines មួយនេះ មិនត្រឹមតែបានធ្វើអោយ
មនុស្ស ៥ នាក់ បានស្លាប់បាត់បង់ជីវិតនោះទេ តែក៏បានធ្វើអោយមនុស្ស ២ នាក់ផ្សេង
ទៀត ទទួលរងរបួសធ្ងន់ផងដែរ ។ គាត់បន្ថែមថា បុរសជាអ្នកដំណើរម្នាក់ បានព្យាយាម
ជួយសង្គ្រោះស្រ្តីជាអ្នកដំណើរម្នាក់ផ្សេងទៀតដោយទាញនាងចេញពីយន្តហោះមុនពេល
ដែលវាបានចាប់ផ្តើមឆាបឆេះយ៉ាងសន្ធោសន្ធៅ។

អ្នកបើកបរយន្តហោះពីររូប (ភីលុត = Pilot ) រួមនឹងអ្នកដំណើ រ ៣ នាក់ផ្សេងទៀត បាន
ស្លាប់បាត់បង់ជីវិត ក្នុងជំនួបឧបទ្ទេវហេតុមួយនេះដោយនៅក្នុងនោះពួកគេមិនទាន់បាន
បញ្ជាក់អត្តសញ្ញាណនៅឡើយទេ។ រាល់អ្នកដំណើរទាំងអស់ សុទ្ធសឹងតែជាពលរដ្ឋ កា
ណាដា ។ ដោយឡែក ក្រុមប្រឹក្សាភិបាលសុវត្ថិភាពមធ្យោបាយធ្វើដំណើររបស់ប្រទេស
កាណាដាបានឱ្យដឹងថា ក្រុមអ្នកសង្កេតការរបស់ខ្លួន នឹងមកដល់កន្លែងកើតហេតុ នៅ
ថ្ងៃច័ន្ទនេះហើយ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ cnn