(កំពង់ធំ)៖ សេចក្តីរាយការណ៍ ពីសមត្ថកិច្ចនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា មានករណីអំពើហិង្សាដោយចេតនាមួយ បង្កឡើងដោយជនសង្ស័យ៤នាក់ បានយកកាំបិតចុងស្រួច ទៅចាក់ពោះជនរងគ្រោះម្នាក់ បណ្តាលឲ្យធ្លាយពោះវៀនចេញ មកក្រៅស្លាប់យ៉ាងវេទនាទីបំផុត។

ករណីនេះកើតឡើងនៅម៉ោង១១៖២៧នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ដោយជសង្ស័យទាំង៤នាក់ ១.ឈ្មោះ ណា ពីន ភេទប្រុស អាយុ២៣ឆ្នាំ, ២.ឈ្មោះ ជួន ហេត ភេទប្រុស អាយុ១៩ឆ្នាំ, ៣.ឈ្មោះមឿនភេទប្រុស អាយុ១៩ឆ្នាំ និង ៤.ឈ្មោះសុក ស្រស់ ភេទប្រុស អាយុ២០ឆ្នាំ ដែលពួកគេទាំង៤នាក់ រស់នៅភូមិ ដងក្តា ឃុំក្រយា ស្រុកកសន្ទុក ចំណែកជនរងគ្រោះឈ្មោះ ឌីន ដាំ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិទំពេជ ឃុំទ្រា ស្រុកស្ទោង។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីអំពើហិង្សានេះ កើតឡើងដោយសារទំនាស់ពាក្យគ្នា។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី