កណ្តាល៖បើយោងតាមអ្នកបម្រើការងារ នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ បានឲ្យដឹងថា ផ្ទសំណាក់នៅ ក្រុង តាខ្មៅ ខេត្តកណ្តាល ជាច្រើនកន្លែង ត្រូវបានភ្ញៀវសំរុកចូល សម្រាកស្ទើតែគ្មាន សល់បន្ទប់ បើទោះជានៅសល់ បន្តិចបន្តួចដែរ ប៉ុន្តែភ្ញៀវភាគច្រើន គេសង្កេតឃើញថា ច្រើនជាយុវវ័យ។

បើតាមអ្នកមើលការ ខុសត្រូវប្រចាំផ្ទះសំណាក់ សុខ វិសាល និងផ្ទះសំណាក់ សុភមង្គល បានឲ្យដឹងថា ផ្ទះសំណាក់ របស់ពួកគាត់ ជាផ្ទះសំណាក់ ធុនមធ្យមមាន ចំនួនជាង១០បន្ទប់ប៉ុណ្ណោះ នៅថ្ងៃបុណ្យនៃ សេចក្តីស្រលាញ់នេះ ពេលយប់ម៉ោង ប្រហែល១១កន្លះ លោកលែងមានបន្ទប់ ទទួលភ្ញៀវហើយ គឺភាគច្រើន គេមកកក់ទុកមុន ទើបមាន បន្ទប់សម្រាក ហើយចំពោះអ្នកមក កក់ ឬមកជួលនោះ ភាគច្រើនជាយុវវ័យ ចំណែកឯជាលក្ខណៈគ្រួសារ មានវ័យចំណាស់នោះ ភាគតិចណាស់ ប៉ុណ្ណោះ តែគេមិដឹងថា ភ្ញៀវដែលចូលមក សម្រាកនោះជាគូរស្នេហ៍ ឬជាប្តីប្រពន្ធវ័យក្មេង យ៉ាងណាទេ វាពិតជាដាច់ខុសថ្ងៃធម្មតាមែន។

លោក នឿន ជាប្រជាពលរដ្ឋរស់នៅ ស្រុកស្អាងបានបញ្ចេញទស្សនៈថា ក្មេងៗជំនាន់ក្រោយ ឬយុវវ័យមួយចំនួន នៅតែយល់ច្រឡំ ចំពោះថ្ងៃបុណ្យ នៃសេចក្តីស្រលាញ់នេះ ហើយអ្នកខ្លះបែរ ជាយកថ្ងៃនេះជាថ្ងៃផ្តើមស្នេហា របស់ពួកគេទៅវិញ ហើយរហូតឈានដល់បាត់បង់ ខ្លួនប្រាណនៅថ្ងៃនេះផងក៏មានដែរ ដូច្នេះបងប្អូន ឬយុវវ័យត្រូវតែយល់ឲ្យបានច្បាស់ បំផុតនៅថ្ងៃ បុណ្យនៃសេចក្តីស្រលាញ់នេះ គឺបុណ្យនៃសេចក្តីស្រលាញ់ ចំពោះអ្នកមានគុណ លោកយាយ លោកតា និងឪពុកម្តាយ ឬ សាច់ ញាតិរបស់យើងតែប៉ុណ្ណោះ និងមិត្តភក្តិរបស់ ក្រុមគ្រួសារ ស្រលាញ់រាប់អានគ្នា ទៅវិញ ទៅមក ហើយថ្ងៃនេះដែរ ចង់ឲ្យយើងម្នាក់ៗ ដឹងគុណចំពោះឪពុកម្តាយ របស់យើង ដែលជាអ្នកមានគុណ របស់យើងនោះ យើងត្រូវធ្វើយ៉ាងម៉េច ឲ្យពួកគាត់សប្បាយចិត្ត។

លោកបានបញ្ជាក់ផងដែរថា បុណ្យនេះមិនមែនជាថ្ងៃបុណ្យសង្សារទេ គឺជាថ្ងៃបុណ្យនៃ សេចក្តីស្រលាញ់ ដែលជាបុណ្យដ៏ធំមួយគេ ប្រារព្ធទូទាំងពិភពលោក៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល