ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ពីគេហទំព័រសារព័ត៌មានបរទេស china-
daily ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ក្មេង
ប្រុសតូចវ័យ ៣ ឆ្នាំម្នាក់ ត្រូវបានរកឃើញពីសំណាក់ភា្នក់ងារមានសមត្តកិច្ច ដោយបានបញ្ជូន
គេមកម្តាយបង្កើតវិញ បន្ទាប់ពីត្រូវបានលក់ពីសំណាក់ឪពុកចិត្តខ្មៅរបស់ខ្លួនកាលពី៦ ខែមុន

គួររំឭកផងដែរថា ករណីខាងលើនេះ បានកើតឡើងនៅក្នុងខេត្ត Guangdong ប្រទេសចិន ។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា កូនប្រុសតូចរូបនោះ
មានឈ្មោះថា Xiang Xiang វ័យ ៣ ឆ្នាំ រីឯឪពុកចិត្តខ្មៅរូបនោះវិញ មានឈ្មោះថា Deng បាន
លក់កូនប្រុសរបស់ខ្លួនទៅអោយពលរដ្ឋក្នុងស្រុក ជាថ្នូរនឹងប្រាក់ 25,000 yuan ($4,019) ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការភ្ញាក់ខ្លួន ក៏ដូចជា មានអារម្មណ៍ថាសោកស្តាយនោះ
ឪពុករូបនេះ ក៏ទៅសារភាព និងស្នើសុំអោយភ្នាក់ងារមានសមត្តកិច្ចតាមរូបកូនប្រុសតូចរបស់
ខ្លួន។ មិនយូរប៉ុន្មាន ក្រុមមន្រ្តីប៉ូលីសក៏បានរកឃើញកូនតូចរូបនោះវិញ ដោយបានបញ្ជូនគេ
មកអោយម្តាយបង្កើតវិញ ស្របពេលដែលឪពុកចិត្តខ្មៅរូបនេះ ត្រូវបានចាប់ឃាត់ខ្លួន និងរង់
ចាំការកាត់ទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ chinadaily