CamNews

ក្រុម​និស្សិតស្នើ​​ឲ្យ​ក្រសួង​អប់រំ កែ​ប្រែ​​សេចក្តី​ប្រ​កាស​ ស្តី​ពី​​ការ​ជ្រើស​រើស​គ្រូបង្រៀន

ក្រុម​និស្សិត​សិក្សាផ្នែកគ្រូ​​បង្រៀន​ បានស្នើ​ឲ្យ​​ក្រ​សួង​​អប់​រំ​ យុ​វជន ​និង​កីឡា កែ​​លំអចំនុច​​ខ្លះ​​​ដែល​​
ទើប​​ត្រូវបានក្រសួងតាក់តែងឡើង​ ​ដោយ​​សារពួក​គេ​​យល់ វាអាច​ធ្វើ​ឲ្យ​ពួកគេ​មិន​មាន​ការ​ ងារ​ធ្វើ
បន្ទាប់ពីបានរៀនចប់។

រូបភាព vsa.org

​កាលពីរសៀល​ថ្ងៃ​​ព្រ​ហស្បតិ៍​​ នៅ​ក្នុង​សន្និ​​សិទ​សារ​ពត៌​មាន​​ នៅ​​ទី​​ស្នាក់​​ការ​​របស់​​សមា​គម​​​​ប្រ​ជា​​ធិប
​តេយ្យ​​​ឯក​រាជ្យ​នៃ​​ សេដ្ឋ​កិច្ច​​ក្រៅ​​ប្រ​ព័ន្ធ នៅ​រាជធានី​ភ្នំពេញ ក្រុម​និស្សិតបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​​ផ្នែក
គ្រូបង្រៀន នៃសាកលវិទ្យា​ល័យ​ភូមិន្ទភ្នំពេញ ​ថ្លែងថា មូ​ល​​ដែល​ពួក​គេ​​ចង់​​ឲ្យ​​កែ​​ប្រែ​​​ចំណុច​​ទាំង​​ពី​រ​
ខាង​លើ​នេះ ដោយ​សារ​​នៅ​ខេត្ត​របស់​ពួកគេ​មួយ​ចំនួន​ មិន​មាន​រើស​គ្រូបន្ថែម។ ពួកគេ​ទាំង​នោះ​លើក
ឡើង​ទៀត​ថា  បើ​ក្រ​សួង​កំណត់​ដូច្នេះ នោះវា​ជា​ការ​រឹត​បន្តឹង​ធ្វើ​ឲ្យ​ពួកគេ​រៀន​ចប់​ មិនមាន​ការ​ងារ​ធ្វើ។

ក្រុម​និ​ស្សិត​ទាំងនោះ បានស្នើ​ឲ្យក្រសួងអប់​រំ​ យុ​វជន ​និង​កីឡា ​កែ​ប្រែ​​សេចក្តី​ប្រ​កាស​ស្តី​ពី​​ការ​ជ្រើស
​រើស​គ្រូបង្រៀន​កម្រិត​ឧត្តម​សិក្សា​ ​ដែលបាន​ចែង​ពី​​​បំណែង​ចែក​​គរុ​និស្សិត​​តាម​​រាជ​ធានី-​ខេត្ត​​​ ត្រង់​
ចំណុច​លេខ៣ ចែង​ថា ក្រ​សួង​​តម្រូវ​​ឲ្យ​បេក្ខ​ជន​ប្រ​លង​គ្រូ​ ជ្រើស​រើស​ទៅ​តាម​ប៉ុស្តិ៍​​របស់​ក្រសួង​
ដោយ​បេក្ខ​ជន​មក​ពី​ខេត្ត​ណា​​ត្រូវ​​ដាក់​ពាក្យ​ប្រ​លង​ទៅ​ខេត្ត​នោះ​វិញ​ និង​​ចំណុច ទី​៩​ ​ចែងថា ចំពោះ
​បេក្ខជន​ដែល​ជ្រើស​រើស​​ប៉ុស្តិ៍​​ខុស​​ពី​​រាជ​ធានី-​​ខេត្ត​ ដែល​​ខ្លួន​កំ​ពុង​រស់​នៅ​ ឬ​​បម្រើ​ការ​ ត្រូវ​លុប​ឈ្មោះ
​ចេញ​ពី​បញ្ជី​គរុនិ​ស្សិត​ដោយ​ស្វ័យ​ប្រ​វត្តិ នៅ​ពេលត្រូវបាន​រក​ឃើញ៕

ដោយ ៖ ខេម៉ារ៉ា