CamNews

ព្រឹកនេះ ព្រះបរមសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ ត្រូវបានដង្ហែចេញពីព្រះបរមរាជវាំង ទៅតម្កល់់នៅ

(ភ្នំពេញ)៖ ដូចអ្វីដែលបានគ្រោងទុក នៅព្រឹកព្រលឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ ដែលត្រូវនឹងថ្ងៃទី១៥កើត ខែពិសាខ ចំថ្ងៃបុណ្យពិសាខបូជា ក្បូនដង្ហែព្រះសារីរិកធាតុ ត្រូវបានដង្ហែចេញពីព្រះបរមរាជវាំង ដើម្បីយកទៅតម្កល់ នៅព្រះសក្យមុនីចេតីយ៍ នៅភ្នំឧតុង្គវិញ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល។

ក្បែរដង្ហែព្រះសារិរិកធាតុនៅព្រឹកនេះ គេសង្កេតឃើញមានការចូលរួមយ៉ាងច្រើនកុះករ ពីព្រះសង្ឃ យាយជី តាជី សិស្សានុស្សិក ពុទ្ធបរិស័ទ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បាននឲ្យដឹងថា ព្រះរាជពិធីដង្ហែ ចាប់ផ្តើមចេញពីព្រះបរមរាជវាំង ទៅតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅវិថីព្រះអង្គឌួង មហាវិធីព្រះមុនីវង្ស ឆ្លងស្ពានជ្រោយចង្វារ ផ្លូវជាតិលេខ៦ ឆ្លងស្ពានព្រែកតាមាក់ និងស្ពានព្រែកក្តាម រួចចូលទៅកាន់ព្រះមហាសក្យមុនីចេតីយ៍ភ្នំអដ្ឋរស្ស (ភ្នំពេញឧតុង្គ)។

ដើម្បីចូលរួមសហការ រក្សាសណ្តាប់រៀបរៀបរយផ្លូវសាធារណៈ និងបញ្ចៀសការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមការងារសាលារាជធានីភ្នំពេញ បានរៀបចំសណ្តាប់តាមដងផ្លូវ និងកាត់ទម្លាក់ខ្សែកាប តាមតម្រាយផ្លូវដង្ហែក្បួនខាងលើ ដើម្បីឲ្យផ្លូវនេះ បានធំទូលាយ និងជួយសម្រួលដល់លំហូរចរាចរណ៍។

សូមរម្លឹកថា ព្រះសារីរិកធាតុ ព្រះពុទ្ធបដិមាជាច្រើនអង្គ រួមនិងវត្ថុបុរាណមានតម្លៃជាច្រើន ដែលតម្កល់ទុកនៅក្នុងព្រះសក្យមុនីចេតិយ៍ លើភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ក្នុងស្រុកពញាឮ ខេត្ដកណ្ដាល ត្រូវបានចោរឥតសាសនា មួយក្រុមឃុបឃិតគ្នា ចូលលួចកាលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ រយៈពេលជិត ២ខែក្រោយ ពោលនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤ ព្រះសារីរិកធាតុ ត្រូវបានសមត្ថកិច្ចធ្វើការយ៉ាង សស្រាក់សស្រាំតាមរកឃើញមកវិញ នៅក្នុងខេត្តតាកែវ តែព្រះពុទ្ធបដិមា ដែលធ្វើពីមាស និងមានត្បូងផង ត្រូវបានជនលើ្មសយកទៅរំលាយយកលក់អស់។ ឆ្មាំយាមព្រះសក្យមុនីចេតិយ៍ និង ជនដៃដល់សរុប៥នាក់ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗប្រមាណ ៧ឆ្នាំ និង ពិន័យជាប្រាក់ម្នាក់ៗ ៨លានរៀល។

បន្ទាប់ពីតាមរកឃើញមកវិញ ព្រះបរមសារីរិកធាតុ ត្រូវបានតម្កល់ទុកបណ្តោះអាសន្ននៅក្នុងព្រះបរមរាជវាំង ហើយទើបនៅថ្ងៃទី២០ ខែឧសភានេះ ត្រូវដង្ហែទៅតម្កល់នៅព្រះសក្យមុនីចេតិយ៍វិញហើយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី