(ភ្នំពេញ)៖ ពិតជារឿងមួយ ហួសថ្លែងណាស់ ដែលនៅសុខៗ ស្រាប់តែតារាសម្ដែង តារាបង្ហាញម៉ូដ មានឈ្មោះល្បី និងជាបេក្ខជនម្នាក់ ទទួលបានពានរង្វាន់ អប្សរា Apsara Award ក្នុងព្រឹត្តិការណ៍ Apsara Award នាយប់មិញនេះ បានបង្ហាញវិដេអូ ស្ដែងចេញពីការឈឺចាប់ និងស្រែកថាអយុត្តិធម៌ ចំពោះការប្រគល់ពានដល់រូបលោក ដែលមិនសមនឹងទទួលបានពានប្រភេទនេះ។

លោក ម៉ា ដូណា បាននិយាយទាំងឈឺចាប់ថា រូបលោកបានលះបង់ ធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីជួយជ្រោមជ្រែង ជួយគ្នាទៅវិញទៅមក ពេលថតកម្មវិធី ហើយសង្ឃឹមយ៉ាងមុតមាំថា លោកនឹងទទួលបានពានប្រជាប្រិយភាព ប៉ុន្តែផ្ទុយទៅវិញ លោកត្រូវបានគេមើលងាយ និងផ្ដល់ឲ្យត្រឹមតែពានធម្មតា ធ្វើឲ្យលោកហួសចិត្តគ្មានអ្វីថ្លែង។

ចង់ដឹងថា តើតារាសម្ដែង លោក ម៉ា ដូណា ជះកំហឹងអ្វីខ្លះដាក់លើកម្មវិធី Apsara Award រហូតដល់ថ្នាក់លោក ឈឺចិត្តដេកមិនលក់បក់មិនល្ហើយនោះ សូមទស្សនាវីដេអូឃ្លីប ដែលមានរយៈពេលជាង៧នាទីនេះ ទាំងអស់គ្នា៖

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី