CamNews

លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា ប្រកាស Facebook Page ជាផ្លូវការ, ៣ថ្ងៃមានអ្នកចូល Like ជិត១ម៉ឺននាក់

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាស Facebook Page ជាផ្លូវការរបស់ខ្លួនដើម្បីចង់បាន និងទទួលព័ត៌មានផ្សេងៗ ពីប្រជាពលរដ្ឋទូទាំងប្រទេស លើបញ្ហាដីធ្លី និងរឿងមិនប្រក្រតីអ្វីមួយ ដែលកើតមានឡើងនៅក្នុងក្រសួង និងស្ថាប័នក្រោមឱវាទ។

មន្ដ្រីក្រសួងរៀបចំដែនដី បានប្រាប់ភ្នាក់ងារ Fresh News នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ថា «នេះជា Page ផ្លូវការរបស់លោកទេសរដ្ឋមន្ដ្រី ដែលបង្កើតឡើងក្នុងគោលបំណង ដើម្បីបង្កភាពងាយស្រួសដល់ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលមានបញ្ហាអយុត្តិធម៌ មិនអាចដោះស្រាយ ចង់ឱ្យលោកជួយដោះស្រាយ និងដើម្បីឱ្យលោកដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ»។

សូមបញ្ជាក់ថា Page  ផ្លូវការនេះមានឈ្មោះជាអក្សាឡាតាំង «CHEA Sophara» និងភាសាខ្មែរថា «ជា សុផារ៉ា» ដែលមានដាក់រូបលោកអង្គុយជា Profile និងមានរូបភាពអាគារក្រសួងរៀបចំដែនដីនៅពីក្រោយ។ គេសង្កេតឃើញថា Page របស់លោកទើបបង្កើតបាន៣ថ្ងៃ តែមានអ្នកចុច Like ជិត១ម៉ឺននាក់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី