ភ្នំពេញៈ នៅវេលាម៉ោង ២១ៈ២៥នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ កម្លាំងល្បាតអាវុធហត្ថ ខណ្ឌព្រែកព្នៅ បានឃាត់ខ្លួន បុរស៣នាក់ កំពុងប្រើប្រាស់ថ្នាំញៀន នៅចំណុចដីឡូត៍ ស្តុកខ្សាច់ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ជនសង្ស័យ ទាំង៣នាក់រួមមាន ទី១ឈ្មាះ ធី ម៉ាប់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួលភូមិស្ទឹងកំបុត សង្កាត់ស្វាយបាក ខណ្ឌឫស្សីកែវ។ ទី២ ឈ្មោះ សុខ រ៉ាម៉ូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់ នៅផ្ទះជួល ភូមិស្វាយបាក សង្កាត់ស្វាយបាក ខណ្ឌឫស្សីកែវ ទី៣ឈ្មាះ កេត រតនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បី
ស្នាក់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ក្នុងនោះផងដែរកម្លាំងសមត្ថកិច្ចបានរឹបអូស វត្ថុតាងដកហូតមាន ម្សៅក្រាមពណ៌ស ១កញ្ចប់តូច នឹងសំភារៈប្រើប្រាស់ គ្រឿងញៀន មួយចំនួន ម៉ូតូ៣គ្រឿង វិទ្យុទាក់ទង៣គ្រឿង (ក្រុមម៉ូតូកង់បី) ។

បច្ចុប្បន្នបញ្ជូន ទៅការិយាល័យគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល