CamNews

រដ្ឋាភិបាល លេងធម៌ក្តៅ ប្រើចំណាត់ការ មិនធ្លាប់មាន ៖ កំចាត់ចោល "មន្រ្តីខ្មោច" ទាំង ១៦០,០០០ នាក់

ព័ត៌មានអន្តរជាតិ ៖ ប្រទេសចិន បានសម្រេចលុបចោល ក៏ដូចជា ដកចោល រាល់បណ្តា បុគ្គលិករដ្ឋាភិ​បាល មានតែឈ្មោះខ្មោច ដល់ទៅ ១៦០,០០០ នាក់ ពីបញ្ជីបើកប្រាក់ខែរបស់ខ្លួន ខណៈបេក្ខភាព បុគ្គ លិកមានតែឈ្មោះទាំងនេះ "កូនខ្មោច" កាលពីពេលកន្លងទៅ តែងតែទទួលបានប្រើខែ ដោយពុំបានបំ ពេញការងារអ្វីទាល់តែសោះ នេះបើយោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ កាលពី ថ្ងៃច័ន្ទម្សិលមិញ ពោល កាសែត People's Daily គូសបញ្ជាក់អោយដឹងថា ជារួម បុគ្គលិកខ្មោច ក្នុងជួរ រដ្ឋាភិបាលមានឈ្មោះ កូនខ្មោច ចាំតែបើកប្រាក់ខែដោយពុំបានធ្វើការងារអ្វីទាល់តែសោះមានដល់ទៅ ១៦២,៦២៩ នាក់ នោះ គឺត្រូវបានរដ្ឋាភិបាល ប្រទេស សម្រេចដកចោល និង កំចាត់ចោល ក្នុងយុទ្ធនា ការប្រទេស កាលពីឆ្នាំកន្លងទៅ ។

ប្រភពដដែលបន្តអោយដឹងថា តួរលេខ នៃឈ្មោះបុគ្គលិក កូនខ្មោច មានចំនួនលើសលប់     និង ច្រើន ជាងគេនៅក្នុងប្រទេសនោះ គឹបានធ្លាក់ទៅលើ ខេត្ត Hebei ភាគខាងជើង    ប្រទេស  ចិន  ពោល មាន ឈ្មោះបុគ្គលិកកូនខ្មោច ដល់ទៅ ៥៦,០០០ បេក្ខភាព ។

របាយការណ៍ បញ្ជាក់អោយដឹងថា ប្រធានាធិបតី ប្រទេស លោក Xi Jinping បានបើកយុទ្ធនាការ  កំនែ ទម្រង់ស៊ីជម្រៅ ប្រឆាំងទៅនឹង បទឧក្រិដ្ឋ ពាក់ព័ន្ធទៅនឹង អំពើពុករលួយ ដោយមានការ ប្រើប្រាស់នូវ មូលនិធិរដ្ឋ ក្នុងការប្រឈមមុខ ជាមួយនឹងការផ្ទុះឡើង នូវកំហឹងសាធារណជន    ។  ដោយឡែក ក្រុម អ្នករិះគន់ បាននិយាយថា យុទ្ធនាការនេះ ត្រូវបានរំខាន ដោយកង្វះខាត នៃការធ្វើកំណែទម្រង់ជាមូល ដ្ឋាន ដូចជា ការបង្កើតប្រព័ន្ធច្បាប់ឯករាជ្យមួយជាដើម ។

កាសែត People's Daily សរបញ្ជាក់អោយដឹងថា បញ្ហា បុគ្គលិកនៃជួររដ្ឋាភិបាល   ទទួល បានប្រាក់ខែ ដោយពុំបានបំពេញភារកិច្ចអ្វីទាល់តែសោះនោះ គឺជារឿងដ៏រស៊ើបមួយ     ដែល មាន ការរិះគន់ជាខ្លាំង ដោយនៅក្នុងនោះ មន្រ្តី មកពីកាសែតក្នុងស្រុក ស៊ិនហួរ បានហៅ បេក្ខភាពទាំងនោះថា ជាមន្រ្តីខ្មោច

បើទោះជាយ៉ាងណាក៏ដោយចុះ គេពុំបានរកឃើញ មន្រ្តីខ្មោច មាននៅក្នុង តំបន់ពាណិជ្ជកម្ម​ សៀងហៃ ឬក៏ ទីបេ នោះទេ ខណៈបេក្ខភាព មន្រ្តីខ្មោច ទាំងអស់ដែលត្រូវបានរកឃើញ និង ជាប់ ពាក់  ព័ន្ធ អាច នឹងរងការដាក់ទណ្ឌកម្ម ក្នុងនោះ ពុំទាន់មានព័ត៌មានលម្អិត នៃការដាក់ ពិន័យនៅឡើយទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia