ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសថៃ គូសបញ្ជាក់អោយដឹងថាបុរសម្នាក់ដែលពួកគេបានចាប់ឃាត់ខ្លួន កាលពីពេលកន្លងទៅនោះ គឺជា ជនដៃ ដល់ បំផ្ទុះគ្រាប់បែក អត្តឃាត នៅទីសក្ការៈ Erawan កណ្តាលទីក្រុង បាងកក ពិតប្រាកដមែន ហើយពេលនេះ បានបញ្ជូនទៅកាន់ មន្ទីរឃុំខ្លួនហើយ គួររំឮកថា ការលើកឡើងនាពេលនេះ គឺមានភាពផ្ទុយស្រ ឡះពីសេចក្តីថ្លែងការណ៍មុនៗជាជាង ថាជនសង្ស័យរូបនេះ គឺជា ជនដៃដល់ អាវលឿង គេគឺជាជនសង្ស័យអទិភាព ។

អ្នកនាំពាក្យអោយ ប៉ូលីស ថៃ អោយដឹងថា បុរសដែលអាជ្ញាធរ ចាប់ឃាត់ខ្លួន បានកាលពីដំបូង នោះមានឈ្មោះថា Adem Karadag គឺជាជនសង្ស័យមួយរូប ដែលត្រូវ បានគេមើលឃើញថា ជា បុគ្គលតែមួយ ជាមួយនឹងជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាត ពាក់ អាវ ពណ៌លឿវ ផ្តិតរូបភាព បាន ពីប្រព័ន្ធកាម៉េរ៉ា សុវត្ថិភាព ដោយបានទុកកាបូបខ្មៅមួយចោល នៅកន្លែងកើតហេតុ ។

របាយការណ៍ បញ្ជាក់អោយដឹងថា ប៉ូលីសថៃ មាន ការ ស្រាយ បំភ្លឺបន្ថែមទៀត ផងដែរថា ជន សង្ស័យ ២ នាក់ផ្សេងទៀតដែលកំពុងតែជាប់នៅក្នុងមន្ទីរឃុំឃាំងនោះ ក៏ជាជនសង្ស័យអទិភាព ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់បែក យប់ថ្ងៃទី ១៧ សីហា ដូចគ្នាដែរ ។ ចេតនា នៃការបំផ្ទុះគ្រាប់បែក នៅមិនទាន់ដឹងជាក់ច្បាស់នៅឡើយទេ ក្រោយពី បាន សម្លាប់ មនុស្ស ប្រមាណ ២០ នាក់ និង ច្រើននាក់ផ្សេងទៀត រងរបួស ។ ជនបរទេស ១៤ នាក់ គឺជា ជនរងគ្រោះស្លាប់ ក្នុងចំណោម ជន រងគ្រោះស្លាប់ទាំងអស់ ។

អាជ្ញាធរ ប្រទេស ថៃ បាន ចេញ ដឺកាចាប់ឃាត់ខ្លួន មនុស្ស ១៧ នាក់ ដែលស្ថិតនៅក្នុងមន្ទិល សង្ស័យថា ជាប់ពាក់ព័ន្ធ ករណី វាយ ប្រហារ បំផ្ទុះគ្រាប់បែកលើកនេះ ។ ជនសង្ស័យទាំងអស់ ត្រូវបានគេមានជំនឿជាក់ថា មានលិខិតឆ្លងដែនក្លែងក្លាយ ខណៈសញ្ជាតិពិតរបស់ពួកគេពិតជា មិនអាចទាន់ដឹងច្បាស់នោះទេ ល្គិកណា ពួកគេនៅតែបន្តការប្រើប្រាស់ឯកសារក្លែងក្លាយ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី