(ពោធិ៍សាត់)៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីហិង្សាដោយចេតនា បន្ទាប់ពីជនរូបនេះ បានវាយនារីរងគ្រោះដោយដៃ ហើមមុខហើមមាត់រងរបួសធ្ងន់ មើលលែងចង់ស្គាល់ ដោយសារនារីរងគ្រោះ មានក្លិនខ្លួន លាយឡំជាមួយក្លិនលាមក។

លោកអនុសេនីយ៍ឯក ប៉ិច ស៊ីផាន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យដែល ត្រូវបានឃាត់ខ្លួន មានឈ្មោះ ថន ថៃ ភេទប្រុស អាយុ២៨ឆ្នាំ ដោយឡែកនារីរងគ្រោះ មានឈ្មោះ ទិត្យ សំរួន ភេទស្រី អាយុ២៨ឆ្នាំ ដូចគ្នា អ្នកទាំងពីររស់ភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកនាយប៉ុស្តិ៍បានបន្តថា ជនសង្ស័យ និងនារីរងគ្រោះជានិច្ចជាកាលរស់នៅជាមួយគ្នា ហើយជនសង្ស័យធ្លាប់មានប្រពន្ធ កូនមួយម្តងរួចមកហើយ ដោយឡែកនារីរងគ្រោះបានមកស្នាក់ និងដេកនៅជាមួយគ្នាស្ទើររាល់យប់។

លោកនាយប៉ុស្តិ៍បានបន្តទៀតថា នៅយប់ថ្ងៃកើតហេតុថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យបានផឹកស្រាស្រវឹង ហើយបានមក ណែបនិតនារីរងគ្រោះដូចសព្វមួយដង តែដោយសារនារីរងគ្រោះក្លិនខ្លួនលាយឡំជាមួយក្លិនលាមក មិនបានសម្អាតខ្លួនផងនោះ ជនសង្ស័យបានវាយធ្វើបាបនារីគ្រោះដោយដៃ បណ្តាយឲ្យហើមមុខហើមមាត់រងរបួសធ្ងន់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី