CamNews

លោកវង្ស ពិសេន ណែនាំឱ្យត្រួតពិនិត្យ ស្លាកលេខ ខ ម លើមធ្យោបាយប្រើរបស់ មន្ដ្រីអាវុធហត្ថ

ភ្នំពេញ  ៖ លោកឧត្ដមសេនីយ៍ឯកវង្ស ពិសេន មេបញ្ជាការរងកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ នេះ បានចេញសេចក្ដីណែនាំឱ្យមានការត្រួត ពិនិត្យស្លាកលេខ ខ ម លើមធ្យោបាយប្រើ ប្រាស់នៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស ដើម្បីលុបបំបាត់ភាពអនាធិប តេយ្យប្រើស្លាកលេខ ខ.ម គ្មានច្បាប់ទម្លាប់។

យោងតាមសេចក្ដីណែនាំរបស់លោក ឧត្ដមសេនីយ៍វង្ស ពិសេន បានជូនដំណឹងដល់ នាយទាហាន នាយទាហាន រងកងរាជអាវុធ ហត្ថ ដូចតទៅ ទី១ អង្គភាពកងរាជអាវុធ ហត្ថនិងធ្វើការត្រួតពិនិត្យលើអ្នកប្រើប្រាស់ ស្លាកលេខ ខ.ម ខុសច្បាប់លើយានយន្ដគ្រប់ប្រភេទ ទី២ បុគ្គលប្រើប្រាស់យានយន្ដដែល ពាក់ស្លាកលេខ ខ.ម ត្រូវបានត្រួតពិនិត្យ ទី៣ធ្វើការណែនាំរថយន្ដដែលបិទស្កុតខ្មៅឱ្យបកចេញ ទី៤ ធ្វើការណែនាំបុគ្គលប្រើ ប្រាស់ម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ទី៥ចំពោះ មុខអង្គភាពកងរាជអាវុធហត្ថ ត្រូវត្រួតពិនិត្យ កងរាជអាវុធហត្ថជាជំហានដំបូង ទី៦ នាយ ទាហាននាយទាហានរង កងរាជអាវុធហត្ថ ណា ដែលរឹងទទឹង ត្រូវធ្វើការឃាត់ខ្លួននិង ឃាត់ទុកមធ្យោបាយ ទី៧ ចំពោះបុគ្គលណា អប់រំហើយ មិនព្រមអនុវត្ដ ត្រូវមានវិធាន ការចំពោះមុខច្បាប់ និងទី៨ ក្រុមការងារ ត្រួតពិនិត្យ ត្រូវអនុវត្ដចាប់ពីថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០១៥តទៅ ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល