CamNews

ព្រះសង្ឃខ្មែរ៥អង្គ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបែកព្រះកេស និង....

(ថៃ)៖ ព្រះសង្ឃខ្មែរដែលមាន​ព្រះជន្មចាប់​ពី២១ ដល់២៧វស្សា បច្ចុប្បន្នកំពុងគង់នៅក្នុងទីអារាម ប្រទេសថៃ  បានជួបគ្រោះ​ថ្នាក់ចរាចរណ៍ បណ្តាលឲ្យព្រះសង្ឃ​ខ្លះបែកព្រះកេស និងខ្លះទៀតបាក់ដៃ នៅពេលដែល តុតុ​ ដែលព្រះអង្គកំពុងជិះនោះ បានជ្រុលទៅបុកជញ្ជាំងបេតុងពេញមួយទំហឹង។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅខេត្តនគររាជសីមា ប្រទេសថៃ។ តាមសមត្ថ​កិច្ច​ខ្មែរនៅតាមព្រំដែន បានទទួលព័ត៌មានពីតម្រួតថៃ បានឲ្យដឹងថា មុនពេលកើតហេតុ ព្រះសង្ឃទាំង៥អង្គ បាននិមន្តតាម​ម៉ូតូកង់៣ (តុតុ) ក្នុងទិសដៅទៅកាន់មហាវិទ្យាល័យ មហាចុឡាឡុងកន ដែលស្ថិតនៅចំងាយពីទីតាំងកើតហេតុ ប្រមាណ​៦គីឡូម៉ែត្រ។ លុះនៅពេលដែលម៉ូតូកង់៣ កំពុងតែបើកសុខៗ  ដល់ត្រង់ចំណុចកើតហេតុ ដែលផ្លូវមានលក្ខណៈជាអក្សរតេ ស្រាប់តែម៉ូតូនោះទំនងជាមានបញ្ហា ធ្វើឲ្យម៉ូតូមិនអាចកាច់ចង្កូតបាន ក៏ត្រូវទៅមុខត្រង់  ដោយបានបុក​ទៅលើជញ្ជាំង​បេតុង​យ៉ាងពេញទំហឹង ព្រមទាំងបានរួញក្បាលម៉ូតូទាំងស្រុងផងដែរ។

ដោយឡែក អ្នកបើកបរ និងព្រះសង្ឃដែលកំពុងគង់នៅលើម៉ូតូនោះ បានហោះផ្លោងបោកព្រះកេស ទៅនឹងថ្នល់ផង និងទៅ​លើ​ជញ្ជាំងបេតុងនោះផង  បណ្តាលឲ្យរងរបួសពេញផ្លូវ។ ភ្លាមៗក្រោយពេលកើតហេតុ ខណៈដែលក្រុម​តម្រួតថៃបានចុះ​មកត្រួតពិនិត្យ គេសង្គេតឃើញថា  ក្នុងចំណោមព្រះសង្ឃទាំងអស់ មានព្រះសង្ឃចំនួន២ព្រះអង្គ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដោយបែកព្រះកេស រីឯ១អង្គទៀត  បានរងរបួសរហូតបាក់ដៃស្តាំម្ខាង។ ដោយឡែក អ្នកបើកបរម៉ូតូកង់៣ ក៏បានរងរបួសយ៉ាង​ដំណំដែរដោយគេបានសារភាពថា  មិនដឹងយ៉ាងម៉េច បានជាម៉ូតូនេះលែងស្តាប់ ការបញ្ជារបស់គាត់ ទើបបណ្តាលឲ្យមាន​រឿងរ៉ាវបែបនេះ។

បច្ចុប្បន្នទាំងអ្នកបើកបរ ក៏ដូចជា ព្រះសង្ឃខ្មែរទាំងអស់ បានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យអស់ហើយ  ដោយសមត្ថកិច្ថ​កំពុងសិក្សាទៅលើម៉ូតូកង់៣នេះថា តើបណ្តាលមកពីមូលហេតុអ្វី៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី