(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០១៥នេះ បានសម្រេចឃុំខ្លួននិស្សិតស្រីម្នាក់ ដែលបើករថយន្តបុកមនុស្ស២នាក់ស្លាប់ និងរបួស៣នាក់ ពីបទ «បើកបរបណ្តាលឲ្យ ស្លាប់អ្នកដទៃ» និងបានបញ្ជូនទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពនន្ធនាគារព្រៃស ដើម្បីដោះស្រាយតាមនីតិវីធីច្បាប់។

លោក សែម គន្ធា នាយរងការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh Newsថា នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥នេះ កម្លាំងរបស់លោក បានបញ្ជូននិស្សិតស្រីវ័យក្មេង នៅសាកលវិទ្យាល័យន័រតុន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធី ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តបុកអ្នកជិះម៉ូតូ និងបុករះទៅលើ ក្រុមសមត្ថកិច្ច និងប្រជាការពារ បណ្តាលឲ្យស្លាប់២នាក់ និងរងរបួសធ្ងន់ស្រាល៣នាក់។

លោក សែម គន្ធា បានបញ្ជាក់ថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍រូបនេះ មានឈ្មោះ រ៉ូន្នី សិរីវឌ្ឍនា អាយុ២២ឆ្នាំ រស់នៅផ្ទះលេខ១៥ ផ្លូវ៤២P សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ដោយឡែក ជនរងគ្រោះទី១ឈ្មោះ ប្រាជ្ញ រ៉ាវូ អាយុ១៩ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ទី២ឈ្មោះ លុក កក្កដា អាយុ២០ឆ្នាំ ស្លាប់ពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ ទី៣ឈ្មោះ នាង សុភក្រ្ត័ ភេទស្រី អាយុ២០ឆ្នាំ រងរបួសធ្ងន់ ទី៤ឈ្មោះ អ៊ុម ភត្រា អាយុ២៣ឆ្នាំ មន្រ្តីនគរបាល ខណ្ឌឫស្សីកែវ រងរបួស្រាល និងទី៥ឈ្មោះ អ៊ុក ចាន់ធីម អាយុ២៤ឆ្នាំ ប្រជាការពារ ខណ្ឌឫស្សីកែវ រងរបួសស្រាល។

សូមបញ្ជាក់ថា នារីវ័យក្មេងស្រស់ស្អាតម្នាក់ ជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យន័រតុន បានបង្កគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយ ដោយបានបើករថយន្តទៅបុកព្រលះអ្នកជិះម៉ូតូ Duke មួយគ្រឿង មានគ្នា៣នាក់ បណ្តាលឲ្យស្លាប់យុវជន២នាក់ និងរងរបួសម្នាក់ ហើយរថយន្តបង្កក៏បានជ្រុលទៅបុកសមត្ថកិច្ច និងប្រជាការពារ ចំនួន២នាក់ទៀត បណ្តាលឲ្យរងរបួស ខណៈពួកគេបានចុះមកជួយដោះស្រាយ នៅវេលាម៉ោង ១២៖១៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅក្បែរឃ្លាំងប្រេងឥន្ធនៈសូគីមិច ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

មន្រ្តីនគរបាល បានប្រាប់ថា មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ និងនារីម្នាក់ ជិះម៉ូតូម៉ាក Duke ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1FF-0099 ជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត Camry ឆ្លាមពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R- 8395 បើកបរដោយនារីម្នាក់ ក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅបញ្ច្រាសគ្នា និងបានបុកម៉ូតូចំពីមុខពេញទំហឹង បោកផ្ទប់ និងកញ្ចក់រថយន្តរងរបួសធ្ងន់ទាំង៣នាក់។

ភ្លាមនោះប្រជាពលរដ្ឋជាច្រើននាក់ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន កំពុងល្បាតបានមកដល់កន្លែងកើតហេតុ ដើម្បីជួយសង្រ្គោះជនរងគ្រោះ ប៉ុន្តែរថយន្តបង្កបានព្យាយាមបើករត់ បានប្រមាណជាង ១០០ម៉ែត្រ ក៏ត្រឡប់ក្រោយមកវិញក្នុងល្បឿនយ៉ាងលឿន សំដៅមកហ្វូងមនុស្ស ដែលកំពុងចោមរោមមើលជនរងគ្រោះ បានបុក និងកិនជនរងគ្រោះបន្ថែមទៀត អូសជាង៥០ម៉ែត្រ បណ្តាលឲ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធម នៅនឹងកន្លែង ចំណែកយុវជន និងនារីម្នាក់ទៀត រងរបួសធ្ងន់ធ្ងរ រួចហើយស្លាប់ម្នាក់ទៀត៕

ផ្ដល់សិទ្ធដោយ៖ ហ្វេ្រសញ៉ូវអាស៊ី