CamNews

កក្រើកហ្វីលីពីន! ១០០នាក់ វាយប្រហារហែកគុក ទ្រង់ទ្រាយធំ រំដោះអ្នកទោសជាង ១៥០នាក់

(ម៉ានីល)៖ ក្រុមសកម្មប្រយុទ្ធប្រដាប់ដោយអាវុធដែលគេជឿជាក់ថា ជាសមាជិកក្រុមឧទ្ទាមរណសិរ្ស រំដោះអ៊ីស្លាមមូរ៉ូ (Moro Islamic Liberation Front) បានបើកការវាយប្រហារទ្រង់ទ្រាយធំ​នៅព្រឹក ថ្ងៃពុធនេះ​ទៅលើពន្ធនាគារ​មួយកន្លែង​ស្ថិតនៅ​ភាគខាងត្បូង នៃប្រទេសហ្វីលីពីនដោយសម្លាប់​ឆ្មាំ​ពន្ធនាគារ​ម្នាក់​ព្រមទំាងបាន​រំដោះ​អ្នកទោស​ជាង ១៥០នាក់។ នេះបើតាម​សម្តីមន្ត្រីអាជ្ញាធរម្នាក់​នៅក្នុងតំបន់​ដែលចុះ​ផ្សាយ​ដោយ​សារព័ត៌មានស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។

ប្រភពដដែលបានឱ្យដឹងដែរថា ការប៉ះទង្គិចគ្នា​​បានអូស​បន្លាយ​​ពេល​ជាង ២ម៉ោង នៅពេល​ដែលក្រុម​បុរស​ប្រដាប់​អាវុធប្រមាណ​ជា ១០០នាក់ បានវាយប្រហារទាំងកម្រោល​លើពន្ធនាគារ​ក្នុងខេត្ត North Cotabato ដោយផ្ដល់ឱកាស​ឱ្យអ្នកទោស​ ១៥០នាក់​រត់គេចចេញពី​ពន្ធនាគារនេះ។ ​ជាមួយគ្នានោះដែរ​ប្រធានរដ្ឋបាល​ពន្ធនាគារ លោក Peter John Bonggat បានប្រាប់ស្ថានីយ៍​ទូរទស្សន៍ ABS-CBN​ ថា «នេះជា​ប្រតិបត្តិការ​ជួយសង្រ្គោះ​គ្នីគ្នា​របស់ពួកគេ... វាគឺប្រតិបត្តិការជួយសង្រ្គោះ ហើយឆ្មាំពន្ធនាគាររបស់យើង​រងការវាយប្រហារ​យ៉ាងដំណំ រីឯអ្នកទោសជា​ច្រើននាក់​បានឆ្លៀត​ឱកាស​រត់គេចខ្លួន»។

ចំណែកឯខាងយោធា និងអាជ្ញាធរហ្វីលីពីន​មិនទាន់ទទួលស្គាល់ព័ត៌មានដែលថា ក្រុមឧទ្ទាម​បំបែក​រដ្ឋរណសិរ្ស​រំដោះ​អ៊ីស្លាមមូរ៉ូ ជាអ្នកនៅពីក្រោយការវាយ​ប្រហារនេះ​នៅឡើយទេ ក៏ប៉ុន្តែពួកគេ​បាននិង​កំពុងធ្វើ​ប្រតិបត្តិការ​តាមចាប់ខ្លួន​អ្នកទោសរត់គេចខ្លួន និងក្រុមខ្មាន់កាំភ្លើង។ គួររំលឹកថា​កាលពីឆ្នាំ២០១៦ ក្រុមឧទ្ទាមអ៊ីស្លាម​បំបែក​រដ្ឋនៅភាគ​ខាងត្បូង ប្រទេសហ្វីលីពីន​ក៏ធ្លាប់រំដោះអ្នកទោស ២៣នាក់ ចេញពីពន្ធនាគារមួយចំនួន​ក្នុងតំបន់នេះផងដែរ៕

ប្រភព ៖ ស៊ិនហួរ