(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបណ្តូលឲ្យដឹងថា សម្តេចម៉ែ បានព្រះរាជប្រទានបច្ច័យ ២ពាន់ដុល្លារ ដល់គ្រួសារសព លោក កែមឡី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។ ព្រះអង្គម្ចាស់បានបន្តថា ថវិកានេះគឺមន្រ្តីព្រះបរមរាជវាំងជាអ្នកយកទៅជូន ភរិយារបស់លោក កែម ឡី ដោយផ្ទាល់ ហើយ គ្រួសារសពក៏បានស៊ីញ៉េទទួលបច្ច័យនេះ រួចរាល់ហើយដែរ។

មានបណ្តូលបញ្ជាក់បន្ថែម ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោថា ក្រៅពីព្រះរាជប្រទានបច្ច័យ២ពាន់ដុល្លារ ដល់គ្រួសារសព លោក កែម ឡី សម្តេចម៉ែ មានព្រះរាជ បណ្តូល ធានាទំនុបបំរុងដល់ភរិយា និងកូនៗ របស់លោក កែម ឡី ផងដែរ។ ជាការទំនុបបំរុងពេលដែល ភរិយា និងកូនៗ លោក កែម ឡី មានបញ្ហាសុខភាព ឬ បញ្ហាផ្សេងៗទៀត។

គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ ប្អូនប្រុសបង្កើតរបស់លោក កែម ឡី គឺលោក កែម រិទ្ធីសិទ្ធិ បានប្រាប់អង្គភាព Fresh News ថា ជាបឋមបច្ច័យបុណ្យ សពលោក កែម ឡី ទទួលបានប្រហែល ១០ម៉ឺន ដុល្លារសហរដ្ឋអាមេរិក។ លោកបន្តថា បច្ច័យទាំងអស់នេះ បានមកពីតំណាងស្ថានទូតនានា អង្គការសង្គមស៊ីវិល គណបក្ស នយោបាយនិងបានពីការចូលរួម របស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដែលបានចូលរួមនៅ ក្នុងពិធីបុណ្យសពរបស់លោក កែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅកម្ពុជា៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី