CamNews

Manchester United គ្រោងនឹងជួបប្រជុំ ឲ្យសម្រេចជាផ្លូវការ លើរឿងទីផ្សារកីឡាករ De Gea ជាមួយ Real Madrid

ព័ត៌មានកីឡា៖ ក្លឹប Man United គ្រោងនឹងធ្វើការជួបប្រជុំជាមួយ ក្លឹប Real Madrid ដោយផ្ទាល់នៅថ្ងៃ​ច័ន្ទសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាគ្នាជាថ្មីម្ដងទៀត លើរឿងទីផ្សារកីឡាករ David De Gea មុ​នពេលច្រកទ្វារទីផ្សារដោះដូរកីឡាករត្រូវបិទ ត្រឹមថ្ងៃអង្គារ៍។

ប្រភពព័ត៌មានពីគេហទំព័រ express បានចុះផ្សាយឲ្យដឹងថា ក្លឹបបិសាចក្រហម Man United ដែលកន្លង​មក តែងតែទទួចថា នឹងមិនលក់កីឡាករ​អ្នកចាំទីរបស់ខ្លួន គឺ David De Gea ដាច់ខាត ហើយសុខចិត្ដអនុញ្ញាត​ឲ្យកីឡាករចាកចេញដោយទទួលបានដៃទទេនោះ ពេលនេះបានផ្លាស់ប្ដូរគំនិតវិញ ដោយក្លឹបគ្រោងនឹងជួបប្រជុំជាមួយ ដៃគូរទីផ្សារយ៉ាងសំខាន់ Real Madrid នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ មុនពេល​ច្រក​ទ្វារទីផ្សារកីឡារ ត្រូវបិទ។ ប្រភពគេហទំព័រផ្សេងទៀត បានបង្ហាញផងដែរថា​ ក្លឹប Man United គ្រោងនឹងយល់ព្រមលក់កីឡាករ David De Gea ហើយក្នុងរដូវកាលនេះ ត្រឹមតម្លៃ ៣០លានផោន ខណៈ ដែលកន្លងមក គឺក្លឹប ប្រកាសលក់ ក្នុងតម្លៃ ៣៥លានផោន ប៉ុន្ដែ Real Madrid ហ៊ាន ឲ្យត្រឹមតែ ២៥លានផោន​តែប៉ុណ្ណោះ ។

Man United កន្លងមក ធ្លាប់ប្រកាន់យកគោលជំហររបស់ខ្លួនថា និងមិនលក់ កីឡាករ David De Gea ឡើយ ប្រសិនជាមិនបានតម្លៃជាង ៣០លានផោន ពោលក្លឹបសុខចិត្ដរទុកកីឡាករ រហូតផុតកិច្ចកុងត្រា​ ហើយអនុញ្ញាតឲ្យចាកចេញ ដោយមិនទទួលបាន ផលចំណេញអ្វីទាល់តែសោះ សូម្បីមួយ ផោន ។ ប៉ុន្ដែពេលនេះ ក្លឹបប្ដួចិត្ដវិញហើយ គឺ​នឹងចូលខ្លួនបង្កើតគម្រោងពិភាក្សារជាថ្មីម្ដងទៀត ជាមួយ Real Madrid ឲ្យដឹងច្បាស់ត្រឹមថ្លៃ ច័ន្ទ សប្ដាហ៍ក្រោយ។​ ចំាមើលតើលទ្ធផលនឹងទៅជាយ៉ាងណា ដល់ពេលនោះ ?

ដោយ៖ អឿ អ៊ុយ

ប្រភព៖ express & bleacherreport