(បាសេឡូណា)៖ ជំនួបរវាងក្រុមខ្លាំងអ្នកមានបុណ្យ FC Barcelona ប៉ះក្រុមខ្លាំងស្តេចស Real Madrid ក្នុងជើងទី១ នៃក្របខណ្ឌកំពូល La Liga របស់អេស្ប៉ាញរដូវកាល ឆ្នាំ២០១៦-២០១៧ សំបុត្រចូលទស្សនាថ្លៃដូចមាស ចាប់ពី ៣៥៥ដុល្លារឡើងទៅ ចាប់ផ្តើមម៉ោង ២២៖១៥នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០១៦។

នេះគឺជាជំនួស ដ៏ជក់ចិត្តដិតអារម្មណ៍ ដែលប្រិយមិត្តគាំទ្រនៅជុំវិញពិភពលោក បានកំពុងតែរង់ចាំ ចំពោះក្រុមដែលសំបូរ ទៅដោយកីឡាករឆ្នើមៗ និងតម្លៃខ្លួនថ្លៃកប់ពពក សម្រាប់ជើងទី១ ដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋាន Camp Nou ដែលជាទឹកដីរបស់ Barcelona ដែលអាចអ្នកផ្ទុកទស្សនាបានរហូតដល់ទៅ ៩៨៧៣០នាក់ ជាមួយនឹងការដាក់លក់សំបុត្រ ចាប់ពី ៣៥៥ រហូតដល់ ៦៧៣៣ដុល្លារឯណោះ។ នេះបើយោងតាមគេហទំព័រ Ticketbis ចេញផ្សាយថ្ងៃនេះ។

ក្រុមយក្សទាំងពីរ ធ្លាប់ជួបគ្នាបានបានចំនួន ១៧២ដងក្នុងក្របខណ្ឌ La Liga របស់អេស្ប៉ាញចាប់តាំងពីឆ្នាំ១៩២៩ មក ហើយទាំងពីរក្រុមនេះ ក៏ពុំធ្លាប់មានប្រវត្តិជ្រុះចេញ ពីក្របខណ្ឌកំពូលខាងលើនេះដែរ អស់ណាស់ត្រឹមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ ក្នុងរដូវកាលនីមួយៗ។

ប្រវត្តិជួបគ្នា ១៧២ប្រកួតក្នុង La Liga មកនេះ Barcelona ធ្លាប់ឈ្នះ៦៨ដង Real Madrid ឈ្នះ ៧២ដង និងស្មើគ្នា ៣២ដង ខណៈ Barcelona ស៊ុតបញ្ចូលទី Real Madrid ២៧៣គ្រាប់ និង Real Madrid ស៊ុតចូលវិញបាន ២៨០គ្រាប់៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង