CamNews

មេអុកឡុក និងបង្កអសន្តិសុខនៅក្រុងពោធិ៍សាត់ ត្រូវកម្លាំងនគរបាលបង្ក្រាប បានហើយ

(ពោធិ៍សាត់)​៖​ កម្លាំងនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ូ លីដា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះធ្វើការបង្ក្រាបចាប់បានមេក្លោង ក្រុមបង្កភាពអនាធិបតេយ្យ (KNK កូនអ្នកក្រ)​ អុកឡុកក្នុងពិធីផ្សេងៗ បញ្ជូនមកកាន់ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមច្បាប់។

លោកវរសេនីយ៍ត្រី គុយ ញឿន នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លី ស៊ូម៉េង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន នៅវេលាម៉ោង០២និង៤០នាទី រសៀលថ្ងៃទី១៧ ពីបទបង្កហិង្សាដោយចេតនា នៅចំណុចហាងចាក់ខ្ចៅស្ថិតក្នុង ភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់់​ ខេត្តពោធិ៍សាត់ បណ្តាលជនរងគ្រោះឈ្មោះ ហន រងរបួសជាទម្ងន់ បច្ចុប្បន្នជនរងគ្រោះកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ។

លោក គុយ ញឿន បានបន្តថា ជនសង្ស័យឈ្មោះ លី ស៊ូម៉េង មុខរបរបិតតែមម៉ូតូនៅចំណុចច្រមុះផ្សារចាស់ ជាមេក្រុមមានឈ្មោះថា (KNK​ កូនអ្នកក្រ) ដែលពួកគេបង្កើតដោយខ្លួនឯង ដោយមានគ្នាចាប់ពី២០ទៅ៥០នាក់ និងម៉ូតូចាប់ពី២០ទៅ៣០គ្រឿង ក្រុមនេះធ្លាប់ធ្វើសកម្មភាព វាយទៅលើយុវជនដែលមកស្រុកភ្នំក្រវាញ បណ្តាលឲ្យរងរបួសម្តងរួចមកហើយ។

ហើយមិនមែនតែយុវជន ដែលមកពីស្រុកភ្នំក្រវាញទេ ក្រុមនេះក៏ធ្លាប់ធ្វើសកម្មភាពវាយ ទៅលើយុវជនមកពីស្រុកផ្សេងៗទៀត ក្នុងខេត្តពោធិ៍សាត់ ដែលពួកគេមិនចូលក្រុមជាមួយខ្លួន ក្រុមនេះធ្វើសកម្មភាពបង្ហោះម៉ូតូ ស្ទាក់វាយសិស្សសាលា ដែលធ្វើដំណើរតាមផ្លូវ ធ្វើប្រជាពលរដ្ឋមានភាពភ័យខ្លាច។

លោកវរសេនីយ៍ត្រី បានបន្តឲ្យដឹងទៀតថា កន្លងមកសមត្ថកិច្ចតាមប្រម៉ាញ់ក្រុមនេះច្រើនលើកច្រើនសារ តែគ្មានភស្តុតាងដាក់បន្ទុក សមត្ថកិច្ចនៅបន្តតាមប្រម៉ាញ់រហូតដល់ថ្ងៃចាប់ខ្លួនជនសង្ស័យឈ្មោះ លី ស៊ូម៉េង និងរឹបអូសបានវត្ថុតាង ដំបងដែកខ្មៅមួយ ម៉ូតូ Dream ព័ណ៌ខ្មៅមួយគ្រឿង និងតាមចាប់បក្ខពួកក្រុមនេះ ដែលរត់គេចខ្លួន ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី