(ភ្នំពេញ)៖ ដើម្បីឲ្យចំណងស្នេហារវាងប្តី-ប្រពន្ធ កាន់តែមានភាពរឹងមាំផ្អែមល្ហែម បន្ថែមទៅមុខជាមួយគ្នាទៀតនោះ ថៅកែម្ចាស់ផលិតកម្មថោនលោក វ៉ា សុធា និងភរិយា គឺអ្នកស្រី ជួប មាន បានសម្រេចរៀបចំពិធីប្រារព្ធ ខួបអាពាហ៍ពិពាហ៍២០ឆ្នាំ កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ដែលបានអញ្ជើញភ្ញៀវកិត្តិយស ចូលរួមយ៉ាងច្រើនកុះករ ក្នុងនោះក៏មានវត្តមានតារាប្រុស-ស្រីល្បីៗប្រចាំផលិតកម្ម ថោន និងផលិតកម្ម ផ្សេងៗជាច្រើនទៀតមកចូលរួម អបអរសាទរ ផងដែរ។

ប្រភពពីអ្នកសិល្បៈ ចូលរួមកម្មវិធីបានប្រាប់ឲ្យដឹងថា សម្រាប់ការរៀបចំពិធីខួបអាពាហ៍ពិពាហ៍គំរប់២០ឆ្នាំ ពីសំណាក់ថៅកែផលិតកម្ម ថោន កាលពីយប់ថ្ងៃទី១៤ ខែមករា នេះក្នុងន័យធ្វើឲ្យស្នេហាប្តីប្រពន្ធនិងកូនៗ របស់ពួកគាត់ កាន់តែមានសេចក្តីសុខ សុភមង្គល ទទួលពរជ័យក្នុងឆ្នាំថ្មី រកស៊ីមានបាន ជាពិសេសផលិតកម្ម ថោន វាយលុកទីផ្សារចម្រៀងកាន់តែខ្លាំង។ ម្យ៉ាងទៀត ក៏ចង់ឲ្យក្រុមគ្រួសារ មានលាភសំណាងមានជោគជ័យ សម្រាប់ឆ្នាំថ្មី២០១៦នេះ និងនាំលាភនាំសំណាងចូលដល់ក្រុមគ្រួសារ។

ប្រភពបាននិយាយទៀតថា ក្នុងពិធីគំរប់ខួបអាពាហ៍ពិពាហ៍ ដែលមានរយៈពេល២០ឆ្នាំ របស់លោក វ៉ា សុធា និងភរិយាអ្នកស្រី ជួប មាន ភ្ញៀវចូលរួមភាគច្រើន សុទ្ធសឹងតែអ្នកមានឋានៈខ្ពង់ខ្ពស់នៅក្នុងសង្គម។ ពិសេសក៏មានវត្តមានតារាចម្រៀង-សម្តែងជាច្រើនដួងប្រចាំនៅក្នុងផលិតកម្ម ថោន ចូលរួមអបអរ បង្កបរិកាសសប្បាយរីករាយ ក្នុងកម្មវិធីដែលរៀបចំធ្វើឡើងនៅគេហដ្ឋាននា បុរីហាយវ៉េ ទូលគោក នារាត្រីយប់មិញនេះ។

យ៉ាងណាមិញសម្រាប់ថវិកា ដែលត្រូវចំណាយរៀបចំពិធីនេះ ពុំត្រូវបានប្រភពណាមួយបញ្ជាក់ប្រាប់នៅឡើយទេ គ្រាន់តែដឹងថា មិនក្រោមខ្ទង់ម៉ឺនដុល្លារនោះឡើយ៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី