ភ្នំពេញ៖ អតីតហ្វ្រេសស៊ី ឆ្នាំ ២០០៨ និងជាតារាសម្តែង ដ៏មានមន្តស្នេហ៍ គួឱ្យទាក់ទាញ កញ្ញា
គង់ ច័ន្ទស្រីមុំ មួយរយៈចុងក្រោយនេះ ហាក់ដូចជា មិនលេចមុខលេចមាត់ខ្លាំង ដូចកាលពីគ្រា
មុនៗ នោះទេ ខណៈដែលថ្មីៗនេះ ត្រូវបានគេដឹងថា នាងកំពុងតែ មានកន្លង់ជាច្រើន ចោមរោម
ប្រាថ្នា ចង់ក្រេបប្រហើរក្លិនថ្ពាល់ ដ៏សែនក្រអូប ស្រស់របស់នាង។

ដ្បិតតែបុប្ផា ស្រស់សម្រស់សោភា នាង គង់ ច័ន្ទស្រីមុំ ហាក់ឃ្លាតកាយឆ្ងាយ ពីការសម្តែងបន្តិច
ក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះ និង ប្រជាប្រិយភាពរបស់នាង នៅតែរក្សាបាន ជាតារាល្បី ដក់ជាប់ក្នុង
ដូងចិត្ត របស់ទស្សនិកជនគ្រប់វ័យ មិនថាប្រុស ឬមួយស្រីនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ដោយ
សារតែ សម្រស់ដ៏ក្មេងខ្ចី គង់ ច័ន្ទស្រីមុំ ទើបបានជាគ្រប់រូបបុរសទាំងក្នុង និង ក្រៅស្រុកបាននាំគ្នា
ស្ទុះស្ទា តាមឆក់ដណ្តើម ចង់បានយកបេះដូង របស់នាង ធ្វើជាម្ចាស់កម្មសិទ្ធិ។

ស្របពេលជាមួយគ្នា ថ្មីៗនេះ មានប្រភពមួយ បានលួចបង្ហើបថា គង់ ច័ន្ទស្រីមុំ កំពុងតែធ្វើឱ្យ
បុរសអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិកម្នាក់ បាក់ចិត្តឈ្លក់វង្វេង ស្រឡាញ់ចង់បាននាងយក
ធ្វើជាប្រពន្ធ ឃុំគ្រងទៅថ្ងៃអនាគត ។ ខណៈដែលមុននេះ ទើបតែលេចឮ ព័ត៌មានពីការបែកបាក់
ស្នេហ៍ រវាង កញ្ញា គង់ ច័ន្ទស្រីមុំ ជាមួយនឹងបុរសជាគូស្នេហ៍វ័យក្មេង គឺលោក គឹម សីហា។

ប្រភពដដែលនេះ បាននិយាយទៀតថា បុរសអាណិកជនខ្មែរ-អាមេរិក ដែលបានស្រលាញ់នាង គង់
ច័ ន្ទស្រីមុំ គឺជាអ្នកធ្វើការងារ នៅក្នុងក្រុមហ៊ុនធំមួយ នៅសហរដ្ឋអាមេរិក។ បុរសម្នាក់ស្រឡាញ់ តារា
ស្រីរូបនេះ ក៏មានបំណងជួយជ្រោមជ្រែង ឧបត្ថម្ភដល់ការរស់នៅ របស់នាងផងដែរ ។ ពិសេសជាង
នេះទៅទៀត បុរសវ័យ៤០ ប្លាយម្នាក់នេះ ក៏កំពុងតែមានគម្រោង ទិញរថយន្តស៊េរីទំនើប មានតម្លៃថ្លៃ
ធ្វើជាការដូរ ដល់ស្រីមុំ ទៀតផង បើសិនជា នាងព្រមទទួលយក។

ទោះបីជាយ៉ាងណាក្តី កាលពីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣នេះ គេហទំព័រ LookingTODAY
មិនអាចទាក់ទង ដើម្បីស្វែងរកការបំភ្លឺពីកញ្ញា គង់ ច័ន្ទស្រីមុំ បាននៅឡើយទេ។ គេហទំព័រ Looking
TODAY និងព្យាយាមទាក់ទង ស្វែងរកការបំភ្លឺ ពីកញ្ញា គង់ ច័ន្ទស្រីមុំ នៅពេលក្រោយ ដើម្បីឱ្យមហា
ជនបាន ដឹងកាន់តែច្បាស់ ពីការពិត៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល