នៅក្នុងពិភពលោកសិល្បៈ មិនថាប្រទេសណានោះទេ ខាងក្រោយនៃភាពល្បីល្បាញ និងកិត្តិ
យស គឺតែងតែមាននូវអំពើខ្មៅងងឹតដែលតារាស្រីភាគច្រើន មិនងាយនឹងចៀសវាងបាន ក្នុង
នោះមានដូចជា ការទាមទារផលប្រយោជន៍ផ្នែកផ្លូវភេទជាដើម នៃក្រុមអ្នកមានឥទ្ធិពល ចំពោះ
ក្រុមស្រីស្អាតដែលចង់ល្បីឈ្មោះ ឬកំពុងមានមុខតំណែងបច្ចុប្បន្ន។ល។ (នៅក្នុងអត្ថបទនេះ យើងសូមនិយាយតែពិភពសិល្បៈអន្ដរជាតិតែប៉ុណ្ណោះ!)។

បរវកញ្ញាអាស៊ីរបស់ស្ថានិយទូរទស្សន៍ ATV (Miss Asia ATV)
នាង Feng Xuebing

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ដោយសារតែមិនអាចទ្រាំបាន បរវកញ្ញាអាស៊ីរបស់ស្ថានិយទូរ
ទស្សន៍ ATV (Miss Asia ATV) នាង Feng Xuebing បានសម្រេចចិត្តប្ដឹងអគ្គនាយក ស្ថានិយ
ទូរទស្សន៍ ATV លោក Wong Jing ដោយសារតែបុរសនេះ បានបង្ខំឱ្យនាងធ្វើជាអ្នកបម្រើ និង
ចាក់ស្រាឱ្យភ្ញៀវសំខាន់ៗ ជាបន្ដបន្ទាប់។ ជាងនេះទៅទៀត លោកអគ្គនាយកនេះ ថែមទាំង
បានចាប់បង្ខំឱ្យនាង ស្លៀកពាក់សិចស៊ី ដើម្បីរាំបង្ហាញរាងស្រើបស្រាលឱ្យដៃគូរកស៊ីធំៗរបស់
គាត់ទៀតផង។

Rain Lee

បន្ទាប់ពីការចោទប្រកាន់របស់ Feng Xuebing សារព័ត៌មាននានាក៏បានរកឃើញថា លោកអគ្គ
នាយកខាងលើ មិនត្រឹមតែបង្ខំ Feng Xuebing តែម្នាក់នោះទេ សូម្បីតែបវរកញ្ញាអាស៊ី នៅក្នុង
ឆ្នាំ ២០០៧ , ២០០៩ និង ២០១០ ទាំងអស់ក៏ត្រូវធ្វើតាម ការស្នើសុំដ៏អាក្រក់របស់ដៃគូរកស៊ី
បច្ចុប្បន្នរបស់អគ្គនាយកនេះ។

ខាងលើនេះ គ្រាន់តែជាមួយផ្នែកតូចដែលយើងចង់លើកយកមកនិយាយ មានករណីស្រដៀង
គ្នានេះជាច្រើនទៀត ក្នុងនោះ មានដូចជា ករណី Rain Lee ត្រូវអគ្គនាយកក្រុមហ៊ុនកំសាន្ដមួយ
របស់ចិន បង្ខំឱ្យឡើងគ្រែជាមួយក្រុមអ្នកមាន ដើម្បីជាផលប្រយោជន៍ដល់ក្រុមហ៊ុនគាត់។

Jang Ja Yun

ចំណែកការស្លាប់របស់តារាសំដែងស្រី Jang Ja Yun កាលពីឆ្នាំ ២០០៩ បានធ្វើឱ្យកក្រើកវិស័យ
សិល្បៈរបស់កូរ៉េខាងត្បូង ក៏ដូចជាតំបន់អាស៊ីទាំងមូល។ ប្រភពព័ត៌មាន បាននិយាយថា នៅក្នុង
រយៈពេលនៃការបំពេញការងាររបស់ខ្លួនក្នុងវិស័យសិល្បៈ Jang Ja Yun ត្រូវគេបង្ខំឱ្យឡើងគ្រែ
ជាង ១០០ដង ជាមួយនិងបុរស ៣១នាក់ ក្នុងនោះរួមមានមន្ដ្រី ទាក់ទឹននឹងវិស័យសិល្បៈ អគ្គ
នាយកផលិតកម្ម និងប្រធានក្រុមហ៊ុននានា រួមទាំងមន្ដ្រីរាជការមួយចំនួនផ្សេងទៀតផងដែរ។
ប្រការនេះ បាននាំឱ្យនាងស្វែងរកសេចក្ដីស្លាប់នៅទីបញ្ចប់។

ដោយ ៖ សីហា
ប្រភព ៖ zing