ស៊ូដង់៖ អ្នកស្រី Laila Ibrahim Issa Jamool ដែលមានកូនអាយុទើបតែ ៦ខែ ត្រូវបាន
តុលាការផ្តន្ទាទោសដាក់ពន្ធនាគារ នៅក្នុងរាជធានី Khartoum ប្រទេសស៊ូដង់។

យោងតាមបណ្តាញសារពត៌មាន news.sky បានឱ្យដឹងថា អ្នកស្រ្តី Jamool ត្រូវបានប្តីរបស់
គាត់ប្តឹង ក្រោយមក ត្រូវបានតុលាការ ត្រូវផ្តន្ទាទោស ដាក់ពន្ទនាគារ ក្រោមបទចោទប្រការថា
លួចមានសាហាយស្មន់ ដោយខុសច្បាប់ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌប្រទេសស៊ូដង់
ឆ្នាំ១៩៩១។

បច្ចុប្បន្ន អ្នកស្រី Jamool និងកូនអាយុ ៦ខែ កំពុងបន្តជាប់ពន្ធនាគារ ដោយតុលាការរាជធានី
Khartoum សម្រេចផ្តន្ទាទោសអ្នកស្រី ពីបទលួចមានសាហាយស្មន់។

គួររំលឹកផងដែរថា ច្បាប់ក្នុងប្រទេសស៊ូដង់ និងប្រទេសមួយចំនួនទៀត ដែលគោរព និងកាន់
សាសនាអ៊ីស្លាម ប្រុសៗ មានសិទ្ធិយកប្រពន្ធច្រើន ប៉ុន្តែចំពោះស្រី្ត វិញមិនមានសិទ្ធិយកប្តី
ច្រើននោះទេ បើមិនដូច្នោះ ស្រ្តីទំាងនោះនឹងត្រូវប្រឈមនឹងការផ្តន្ទាទោស នៅចំពោះមុខច្បាប់៕

ដោយ៖ វណ្ណៈ
ប្រភព៖ news.sky