(កណ្តាល)៖ ក្រោយអង្គភាព Fresh News ចុះផ្សាយរឿងល្បែងជល់មាន់ដ៏ធំ ស្ថិតនៅបន្ទាយវរការពារព្រំដែន ៦០៥ ស្ថិតនៅស្រុកកោះធំ ដែលរហូតមកដល់ថ្ងៃនេះ នៅមិនទាន់មានការចុះបង្ក្រាបពីកម្លាំងសមត្ថកិច្ចនោះ ស្រាប់តែមានប្រជាពលរដ្ឋ រស់នៅឃុំអរីយ៍ក្សត្រឯណោះវិញ បានលួចថតរូប ទីតាំងបញ្ជល់មាន់ដ៏ធំមួយទៀត ស្ថិតនៅភូមិអរិយ៍ក្សត្រ ស្ថិតនៅទល់មុខកំពង់ដ ស្វាយជ្រុំ ខណ្ឌជ្រោយចង្វារ មកកាន់អង្គភាពយើងខ្ញុំ សូមជួយចុះផ្សាយផង។

ប្រជាពលរដ្ឋ រូបនេះ បាននិយាយថា សម្រាប់ទីតាំងបញ្ជល់មាន់មួយនេះ មួយថ្ងៃៗមានអ្នកទៅលេងរាប់ពាន់នាក់ ដូចហែរកឋិនទានអីចឹង ប៉ុន្តែគ្មានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថចុះទៅបង្ក្រាបនោះឡើយ។ ប្រជាពលរដ្ឋ បានលើកឡើងថា បើសិនគ្រឿងញៀន ជនល្មើសលាក់នៅតាមជើងខោ ហោប៉ៅ រហូតខ្លះលេបចូលក្នុងពោះ នៅសមត្ថកិច្ចអាចរកឃើញ ចុះទំរាំ កន្លែងជល់មាន់មានមនុស្សទៅលេង ឡើងភ្លុងទឹកភ្លុងដី បែរជាសមត្ថកិច្ច និងអាជ្ញាធរមើលមិនឃើញទៅមើល ទំនងអ្នកទៅលេងនោះ ចេះបំបាំងកាយហើយមើលទៅ។

សម្រាប់ទីតាំងមួយនេះ បើតាមការលួចបង្ហើបពីប្រជាពលរដ្ឋ គឺមួយថ្ងៃៗ ម្ចាស់សង្វៀនអាចរកប្រាក់ចំណូលខ្ទង់ម៉ឺនដុល្លារ ហេតុដូច្នេះហើយ ទើបរូបគេអាចបើកលេងយ៉ាងរលូនបែបនេះ។

ខាងលើនេះ គ្រាន់តែជាសាររបស់អ្នកស្រុកអរីយ៍ក្សត្រប៉ុណ្ណោះ ពិតឫយ៉ាងណានោះ សូមសមត្ថកិច្ច និងអាជ្ញាធរចុះទៅមើលផង៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី