CamNews

ឈ្មោះ Ronaldo ទៀតហើយ ជួយស្វែងរកជោគជ័យ ឲ្យ Real Madrid កាលពីយប់មិញ ក្នុងលទ្ធផលពិន្ទុ ៤-០

ព័ត៌មានកីឡា៖ ក្លឹបស្ដេចស Real Madrid កាលពីយប់មិញបានបំបាក់ក្រុម ភ្ញៀវយ៉ាងស្ពឹកមុខ ក្រោមលទ្ធ​ផល​​ពិន្ទុ ៤-០ ក្រោមយុទ្ធសារនៃការស្វែងរកគ្រាប់បាល់ដោយកីឡាករ Cristiano Ronaldo និង Benzema ។

ជាការពិតណាស់ ថ្ងៃបើកទ្វារដំបូង នៃព្រឹត្ដិការណ៍ Champions League ក្លឹប Real Madrid បានបំពេញកាតព្វ​កិច្ច​យ៉ាងល្អ ស្វាគមន៍ភ្ញៀវមកពីទឹកដី អ៊ុយក្រែន គឺក្លឹប Shakt Donsk ដោយសម្រេចលទ្ធផល ពិន្ទុ ៤-០ ក្រោម​ភាពស្វិតស្វាញនៃការរកគ្រាប់បាល់ដោយកីឡាករ Cristiano Ronaldo រហូតដល់ទៅ ៣ គ្រាប់​ នៅនាទី ៥៥, ៦៣ (គ្រាប់ប៉េណង់ទី ពីរគ្រាប់ចុងក្រោយ), ៨១ និង​ Benzema នៅនាទីទី ៣០ ។ ទន្ទឹមនឹងការប្រកួត​តស៊ូយ៉ាងស្វិតស្វាញ និងទទួលបានគោគជ័យនេះផងដែរ កីឡាករខ្សែប្រយុទ្ធដ៏ឆ្នើម មួយរូបទៀត គឺ Gareth Bale បានត្រូវប្ដូរចេញពីការប្រកួត ត្រឹមនាទីទី ៣២ ដោយហេតុមានបញ្ហារបួស នឹងជំនួសមកវិញនូវកីឡាករ ​Mateo Kovacic រហូតចប់ការប្រកួត ។

ទដ្ឋភាពដ៏គួរឲ្យចាប់អារម្មណ៍ក្នុងព្រឹត្ដិការណ៍ប្រកួតនោះ Ronaldo គឺជាមុខសញ្ញាតែមួយគត់ ដែល ត្រូវបានគេរំពឹងទុកថា នឹងអាចស្វែងរកគ្រាប់បាល់បានច្រើនជាងគេ ហើយក៏ជាចំនុចគ្រោះថា្នក់ផងដែរ ចំពោះក្លឹប​ Shakt Donsk នៅរាត្រីនោះ ។

ថ្លែងពីការសប្បាយចិត្ដ Ronaldo បានប្រាប់ទៅកាន់អ្នក ការសែតថា ខ្លួនពិតជារីករាយនឹងលទ្ធផលទទួល​បាននេះណាស់ ដែលការប្រកួតទើបតែចាប់ផ្ដើម ២ ប្រកួត ខ្លួនអាច ស្វែងរកគ្រាប់បាល់រហូតដល់ទៅ ៨ គ្រាប់ ទៅហើយ ។ ប្រភពដដែលបានបានបន្ដទៀតថា លទ្ធផលទាំងនេះ គឺមិនមែនជាបំណងរបស់ខ្លួនទេ​ ព្រោះមហិច្ឆិតាពិតប្រាកដ គឺចង់ក្លាយជាកីឡាករដែលល្បីជារៀងរហូត ហើយអ្វីដែលខ្លាចបំផុត គឺស្លាប់ទាំងនៅក្មេង។

Ranaldo កាលពីសប្ដាហ៍មុន បានស្វែងរកគ្រាប់បាល់បានដល់ទៅ ៥ គ្រាប់ក្នុងលទ្ធផលពិន្ទុ ៦-០ ប៉ះជាមួយក្លឹប Espanyol ហើយជំនួបប្រកួតលើកនេះ កីឡាករ អាចរកបានពិន្ទុដល់ទៅ ៣ គ្រាប់ទៀត ។

<object width="500" height="300" data="http://www.youtube.com/v/aFO0123RoiQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/aFO0123RoiQ&rel=1" /></object>

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី