CamNews

ធ្លាយ​មូលហេតុ​ធំ ធ្វើឲ្យ ភិន សុដាលីស មិន​អាច​លើកលែង​ឲ្យ ប៉ែន តុលា បាន

ភ្នំពេញ៖ រយៈពេលជាច្រើន ខែកន្លងមកហើយ ដែលតារាសម្តែងសាច់ស សម្បូមន្តស្នេហ៍ កញ្ញា ភិន សុដាលីស ជាកូនស្រីបណ្តូលចិត្ត របស់ម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បាន ផ្តាច់ចំណងស្នេហ៍ ជាមួយតារាសម្តែងរូបសង្ហា លោក ប៉ែន តុលា ក្រោយភ្ជាប់យ៉ាង ពេញមុខ ពេញមាត់ ផ្អើលអស់អ្នកសិល្បៈ និងក្រោយពីសាងអនុស្សាវរីយ៍ ដ៏ផ្អែមល្ហែមក្នុង ឋានៈជាគូ ដណ្ដឹងនៅ លើទឹកដីនៃប្រទេសថៃរួចមក ។

មហាជនទូរទៅ ក៏ដូចជាអ្នកតាមដាន សង្គមសិល្បៈមួយចំនួន នៅចាំបានថា កាលពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៣ តារាសម្តែងវ័យ ក្មេងប្រុសស្រីមួយគូ គឺកញ្ញា ភិន សុដាលីស និង ប៉ែន តុលា បានរៀបចំ ពិធីភ្ជាប់ពាក្យយ៉ាងអធឹកអធម នៅភូមិគ្រឹះដ៏ស្កឹមស្កៃ របស់ស្រីស្រស់ ភិន សុដាលីស ដែលមានអាសយដ្ឋានផ្ទះលេខ ៥០៩ផ្លូវ លេខ១៩៨៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ក្នុង នោះក៏មានការអញ្ជើញ ចូលរួម ធ្វើជាសក្ខីភាព ពីសំណាក់លោកឪពុក អ្នកម្ដាយទាំងសងខាង ញាតិមិត្តជិតឆ្ងាយ និងពីសំណាក់សិល្បករ សិល្បការិនីល្បីៗ ជាច្រើននាក់ផងដែរ។

ចំពោះការផ្តាច់ចំណងស្នេហ៍ របស់តារាសម្តែង វ័យក្មេងទាំងពីរនាក់នេះ ភាគីខាងស្រី គឺកញ្ញា ភិន សុដាលីស ធ្លាប់បានអះអាងប្រាប់ អ្នកសារព័ត៌មានក្នុងស្រុកថា មូលហេតុដែលនាង សម្រេចចិត្ត ផ្តាច់ពាក្យជាមួយគ្នា ដោយសារតែ មិនចុះសម្រុង និងមិនយល់ចិត្តគ្នា ទើបជាហេតុ ដល់ដំណាក់ កាលសម្រេចចិត្ត ផ្តាច់ពាក្យបែបនេះទៅ ទោះបីជាមានការអន្តរាគមន៍ ពីសំណាក់ចាស់ទុំ ទាំង សងខាងក្ដី ក៏មិនអាចឲ្យពួកគេ ជួបជុំគ្នា និងឈានដល់ បន្លឺសំឡេងភ្លេងការ បានឡើយ ។

បើទោះបីជាសាម៉ីខ្លួន កញ្ញា ភិន សុដាលីស បានបញ្ជាក់ប្រាប់រួចហើយក្តី ក៏ថ្មីៗនេះ ប្រភពដែល គួរឲ្យទុកចិត្តមួយ ដែលស្និទ្ធជាមួយ តារាសម្តែងទាំងពីរនាក់ បានបង្ហើបប្រាប់ឲ្យដឹងថា មូលហេតុ ដែល ដាលីស សម្រេចចិត្តផ្តាច់ពាក្យ ជាមួយលោក ប៉ែន តុលា ដោយសារតែខាងប្រុស គឺលោក តុលា លួចលាក់មានស្នេហា ជាមួយនារីផ្សេង បន្ទាប់ពីអ្នកទាំងពីរ បានធ្វើពិធីភ្ជាប់ពាក្យយ៉ាង កគ្រឹកកគ្រេងផ្អើលគេផ្អើលឯង ។

ប្រភពដដែល ក៏បានបន្ថែមថា លោក តុលា ចូលចិត្តដើរលេងច្រើន ជាពិសេសលួចទាក់ទង ជាមួយស្រីផ្សេង មិនសូវគិតគូពី កញ្ញា ភិន សុដាលីស ដូចកាលពីលោក មិនទាន់ភ្ជាប់ពាក្យ ជាមួយ គ្នាទេ។ ហេតុដូច្នេះ ពេលដែលរឿងត្រូវបែកការណ៍ ក៏ខាងស្រីបានសម្រេចចិត្តផ្តាច់ពាក្យ ទាំងក្តីអាល័យតែម្តង ។ តែពេលខាងស្រី បានប្រកាសផ្ដាច់ពាក្យជាចំហរ ធ្វើឲ្យ លោក ប៉ែន តុលា ដេកព្រួយនឹកស្ដាយ ក្រោយជាពន់ពេក និងរិះរកវិធីផ្សះផ្សារគ្នាវិញ ប៉ុន្តែមិនអាចបន្ទន់ចិត្តស្រី ស្រស់សម្ដីផ្អែម ភិន សុដាលីស ឲ្យបែបថយក្រោយ វិលរកទ្រនំស្នេហ៍ចាស់វិញបានឡើយ។

ទោះជាយ៉ាងណា ចំពោះរឿងដ៏រសើបនេះ គេហទំព័រ LookingTODAY មិនអាចទាក់ទង លោក ប៉ែន តុលា ដើម្បីស្រាយបំភ្លឺជុំវិញពី ការបង្ហើបប្រាប់របស់ ប្រភពខាងលើបានទេ ។ តែគេហទំព័រ LookingTODAY រងចាំទទួលស្វាគមន៍ជានិច្ច និងសង្ឃឹមយ៉ាងមុតមាំថា លោក ប៉ែន តុលា ក៏ដូចជា នាង ភិន សុដាលីស នឹងចេញមុខបកស្រាយ ឲ្យបានច្បាស់ជុំវិញរឿងនេះ ដើម្បីឲ្យមហាជនអស់ ចម្ងល់ និងមន្ទិលសង្ស័យតទៅទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល