ភ្នំពេញ ៖ ត្រឹម ៣ ថ្ងៃសោះ ប៉ូលីសចាប់បានម៉ូតូដល់ទៅ ២ពាន់គ្រឿង ក្រោយពីប៉ូលីសចាប់ផ្តើមចុះចាប់អ្នកមិនបានពាក់មួកសុវត្ថិភាព គ្មានកញ្ចក់ និងបើកបរខុសទិសដៅ ។

ប៉ូលីសក្រុង លោក ឈួន សុវណ្ណ បានថ្លែងកាលពីថ្ងៃសៅរ៍ថា អ្នកបើកបរទាំងអស់ត្រូវតែគោរពច្បាប់ចរាចរណ៍ ។

លោកបានមានប្រសាសន៍បន្ថែមទៀតថា "សម្រាប់អ្នកបើកបរក្នុងទិសដៅខុសនឹងច្បាប់ ពួកមន្ត្រីនគរបាលនឹងរឹបអូសយករថយន្តរបស់ពួកគេរយៈពេលបីថ្ងៃរហូតដល់ពួកគេមកបង្ហាញនូវអត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធផ្សេងទៀតហើយបង់ប្រាក់ពិន័យទៅតាមច្បាប់ ហើយបន្ទាប់ពីនោះ ពួកគេអាចយករថយន្តត្រឡប់ទៅផ្ទះវិញបាន" ។

មួយវិញទៀត ប៉ូលីសក្រុង លោក ឈួន សុវណ្ណ បានបន្តថា សម្រាប់អ្នកបើកបរដែលត្រូវបានចាប់ជាលើកជាពីរ និងពិន័យជាប្រាក់ទ្វេដង ហើយរក្សារថយន្តរបស់ពួកគេដល់ទៅ ១ ខែ នៅឯស្ថានីយ៍ប៉ូលីស ។ ចំពោះការចាប់ខ្លួនជាលើកទី ៣ នឹងត្រូវរក្សាទុកម៉ូតូ ឬរថយន្តរបស់ពួកគេ ដល់ទៅ៣ខែឯណោះ ។

ខ្ញុំគិតថាអ្នករាល់គ្នាប្រហែលជាបានដឹងហើយថា នេះគឺជាច្បាប់ដែលអ្នកបើកបរត្រូវតែគោរព ប៉ុន្តែមានប្រជាជនមួយចំនួននៅតែល្មើសនឹងច្បាប់ដដែល ។ លោក ឈួន សុវណ្ណ ប៉ូលីសក្រុងបន្ថែម ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes