CamNews

ការ​ដេគ័រ​ផ្ទះ​បែប​ស៊ីវិល័យ ៣ របៀប ដែល​អ្នក​ពុំ​គួរ​មើលរំលង

គ្មាន​កន្លែង​ណា​ ល្អ​ដូច​ផ្ទះ​ឡើយ ព្រោះ​វា​គឺ​ជា​កន្លែង​តែ​មួយ​គត់ ដែល​អ្នក​អាច​រស់​នៅ​ជា​ខ្លួន​អ្នក (Be yourself) ដោយ​គ្មាន​សម្ពាធ និង​មាន​សុវត្ថិភាព។ ហេតុ​នេះ​ហើយ បាន​ជា​អ្នក​ត្រូវ​រៀប​ចំ​ដេគ័រ​ផ្ទះ​អ្នក​ ឲ្យ​បាន​ស្អាត និង​មាន​របៀប​រៀប​រយ​តាម​អត្តចរិក​របស់​អ្នក ព្រោះ​វា​នឹង​បន្ថែម​គុណ​តម្លៃ​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​គំនិត​ខ្លះៗ នៃ​ការ​ដេគ័រ​ផ្នែក​ខាង​ក្នុង​នៃ​ផ្ទះ ដែល​​មានលក្ខណៈ​សាមញ្ញ ប៉ុន្តែ​មាន​អត្ថប្រយោជន៍​ច្រើន និង​មិន​ស៊ាំ។

១. ការ​កែ​ច្នៃ​កន្លែ​ង​ទំនេរ

ជា​ធម្មតា​ជញ្ជាំង​នៅ​ក្នុង​បន្ទប់​ដេក ត្រូវ​បាន​ទំនេរ​ទុក​ចោល ដូច្នេះ​អ្នក​អាច​កែ​ច្នៃ​ដោយ​រៀប​ចំ​ជា​ធ្នើរ​តាំងសៀវ​ភៅ ឬ​វត្ថុ​លម្អរ​ផ្សេងៗ ដែល​នឹង​ធ្វើ​ឲ្យ​បន្ទប់​អ្នក​ដូច​ជា​បណ្តាល័យ​មួយ ពោរពេញ​ទៅ​ដោយ​ចំណេះ​ដឹង​ថ្មីៗ។

២. យក​វត្ថុ​ផ្សេងៗ​មក​តាំង​លម្អរ​តាម​ជញ្ជាំង

ដើម្បី​ធ្វើ​ឲ្យ​ផ្ទះ​របស់​អ្នក​មាន​ភាព​ទាក់​ទាញ អ្នក​គួរ​តែ​រៀបចំ​រូបគំនូរ ឬ​វត្ថុ​ផ្សេងៗ ត្រឹម​ក្រសែ​ភ្នែក​មនុស្ស​ (eye-level)។ អ្នក​អាច​តាំង​រូប​គំនូរ រូបថត ឬ​វត្ថុ​ផ្សេងៗ ជាមួយ​នឹង​ពណ៌ប្លែកៗ នៅ​កន្លែង​ទទួល​ភ្ញៀវ ឬ​តាម​ជញ្ជាំង​ជណ្តើរ ដែល​វា​នឹង​ជួយ​លើក​តម្កើង​សម្រស់​ និង​អត្ថន័យ​ក្នុង​ផ្ទះ​អ្នក។

៣. ផ្លាស់​ប្តូរ​ពណ៌បន្ទប់​របស់​អ្នក

ប្រសិន​បើ​ពណ៌​បន្ទប់​អ្នក​ចាស់​ហើយ វា​ល្ម​ម​ដល់​ពេល​ដែល​អ្នក​លាប​ពណ៌​ថ្មី​ហើយ។ ការ​លាប​ពណ៌​បន្ទប់​ថ្មី នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​ជាង​មុន និង​ស្រលះ​ខួរ​ក្បាល។ ពណ៌​នៃ​បន្ទប់​គេង​របស់​អ្នក ក៏​មាន​ឥទ្ធិពល​ដល់​អត្ថចរិក​ និង​ការ​គេង​របស់​អ្នក​ផង​ដែរ៕

ប្រែសម្រួល៖ High

ប្រភព៖ My Domaine