CamNews

ស្ត្រីម្នាក់បន្លំលួចមាស៥ជី ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅសង្កាត់ច្រាំងចំរេះទី២

(ភ្នំពេញ)៖ ស្ត្រីសង្ស័យម្នាក់បានលួចបន្លំយកខ្សែដៃមាសចំនួន៥ជី ពីផ្ទះជនរងគ្រោះដែលលក់មាស តែជាលទ្ធផលត្រូវនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ឃាត់ខ្លួនតាមកាមេរ៉ាសុវត្ថិភាព ។
ការឃាត់ខ្លួនស្ត្រីរូបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ២១៨ ក្រុម៧ ភូមិ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។

មន្ត្រីនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ស្ត្រីសង្ស័យបានទៅទិញមាសចំនួន៣ជី នៅផ្ទះជនរងគ្រោះហើយ ក៏ឆ្លៀតបន្លំលួចយកខ្សែដៃចំនួន៥ជី ខណៈជនរងគ្រោះពុំបានឃើញនោះឡើយ រួចជនសង្ស័យបានគេចខ្លួនទៅរស់នៅឧដុង្គក្នុងខេត្តកំពង់ស្ពឺ ដើម្បីលក់ខ្សែដៃបានប្រាក់ចំនួន៦០៥ដុល្លារ និងប្រើការអស់នៅសល់ត្រឹមតែ២៥៨ដុល្លារប៉ុណ្ណោះ។

បន្ទាប់ពីស្ត្រីសង្ស័យគេចខ្លួនបាត់ ជនរងគ្រោះក៏ផ្អើលឆោឡោបាត់ខ្សែដៃ៥ជី ក្នុងទូមាសនិងសម្រេចដោះកាមេរ៉ាសុវត្ថិភាព មកឆែកមើលទើបឃើញថា ជនសង្ស័យជាស្ត្រីបានបន្លំលួចយកខ្សែដៃនោះ ពីក្នុងទូពិតប្រាកដមែន និងចំណាំមុខបានយ៉ាងច្បាស់ថែមទៀតផង។

មន្ត្រីនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ បានបញ្ជាក់ទៀតថា លុះមកដល់រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ ស្ត្រីសង្ស័យបានយកលុយដែលនៅសល់២៥៨ដុល្លារ មកកន្លែងដដែលដើម្បីប្ដូរជា ប្រាក់រៀលវិញ ស្រាប់តែត្រូវបុរសរងគ្រោះធ្វើ ការឃាត់ខ្លួនប្រគល់ជូននគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដើម្បីបន្តសួរនាំតែម្ដង។

ស្ត្រីសង្ស័យឈ្មោះវ៉ែន សុភា អា យុ៣០ឆ្នាំ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ ។ រីឯជនរងគ្រោះឈ្មោះរស់ សៀង ភេទប្រុស អា យុ៣២ឆ្នាំ មុខរបរលក់មាសនៅផ្ទះ ស្នាក់នៅចំណុចកើតហេ តុខាងលើ ។
បច្ចុប្បន្ន ជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះឡើយចំ ណែកជនសង្ស័យត្រូវបញ្ជូនមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនិតិវិធី ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី