CamNews

វៀតណាម ​សម្រេច​​ប្រហារ​​ជីវិត​​មនុស្ស ​១១នាក់​ ដែល​​បាន​​រត់​​ពន្ធ​​គ្រឿង​​ញៀន​​ដ៏​ច្រើន​​សន្ធឹក

(ហាណូយ)៖ តុលាការខេត្ត Lang Son ភាគខាងជើងប្រទេសវៀតណាម ជាប់ព្រំដែននឹងប្រទេសចិននោះ បានសម្រេចប្រហារជីវិត​មនុស្ស ១១នាក់ ក្រោយពីបានរកឃើញភស្តុតាង​គ្រប់គ្រាន់ថា ពួកគេ​បានព្យាយាមរត់ពន្ធ គ្រឿងញៀនប្រភេទហេរ៉ូអ៊ីនចំនួន​ជាង ២៨០ គីឡូក្រាម​ទៅកាន់ប្រទេសចិន ពីចន្លោះឆ្នាំ ២០១៣ ដល់ ២០១៤។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី១០ ខែសីហា។

សារព័ត៌មាន Bao Giao Thong របស់វៀតណាម​ក៏បានចេញផ្សាយផងដែរថា មនុស្ស ០២នាក់ទៀត ត្រូវបានកាត់ទោស ដាក់គុកអស់មួយជីវិត ពីបទផ្សំគំនិតក្នុងរឿងរត់ពន្ធគ្រឿងញៀន ដ៏ច្រើនលើសលប់ខាងលើនេះ។ អ្នកដែលបានត្រូវកាត់ទោសរួចទាំង​១៣នាក់នោះ គឺស្ថិតនៅក្នុងចង្កោម​ជនសង្ស័យចំនួន​១៩នាក់ ដែលត្រូវបាន កងកម្លាំងប៉ូលិសវៀតណាម ធ្វើការចាប់ខ្លួន និងចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀន ពីខេត្តភាគខាងជើងវៀតណាម ទៅកាន់ប្រទេសចិន ដែលគិតជាទឹកប្រាក់ជិត ៤,៥សែនដុល្លារអាមេរិក។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៤ កន្លងទៅនេះ គឺត្រូវបានចាត់ទុកជាឆ្នាំដែលវៀតណាម បានធ្វើការបង្ក្រាបគ្រឿងញៀន ធំជាងគេបង្អស់ ហើយជាលទ្ធផលតុលាការទីក្រុង​ហាណូយ បាននាំខ្លូនជនសង្ស័យចំនួន ២៩នាក់​មកកាត់ទោស និងបានរឹបអូសព្រមទាំងធ្វើការបំផ្លាញចោល គ្រឿងញៀនប្រភេទ​ហេរ៉ូអ៊ីន ប្រមាណជាង​១២តោន​ផងដែរ ខណៈដែលក្រុមឈ្មួញឧក្រិដ្ឋ បានព្យាយាមរត់ពន្ធពីវៀតណាម ឆ្លងចូលទៅកាន់ប្រទេសឡាវ និងចិន៕

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង