ភ្នំពេញ៖ ថ្មីៗនេះ មានការនិយាយ ជជែកវែកញែក ពីសំណាក់ទស្សនិកជន ជុំវិញរឿងរ៉ាវ របស់តារាសម្តែងស្រីវ័យ ២៦ឆ្នាំ និយមស្លៀកពាក់ បែបសិចស៊ីកញ្ញា បេនី យ៉ាំងថា បច្ចុប្បន្ននាងកំពុងយក ភាពសិចស៊ីប្រជែង តំណែងល្បី ឈ្មោះក្នុងវិស័យសិល្បៈ ខណៈការរិះគន់ ហាក់កំពុងបន្ត សម្រុកកើតមានឡើង ចំពោះរូបនាងលើការស្លៀក ពាក់ខ្លី ខើចលើខើចក្រោម បញ្ចេញភាពសិចស៊ី បង្ហោះលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក។

ជាការកត់សម្គាល់ វាមិនមែនជាលើកទី១ទេ ដែលតារាសម្តែង កញ្ញា បេនី យ៉ាំង ស្លៀកពាក់ខើចខ្លី និងបានថតរូប យកមកបង្ហោះ ក្នុងសង្គមហ្វេសប៊ុក ដើម្បីទាមទារការចាប់អារម្មណ៍ ពីសំណាក់ទស្សនិកជន អ្នកគាំទ្រ រហូតមានការ រិះគន់បែបនេះ។ ប៉ុន្តែបេនី យ៉ាំង បានឆ្លើបតប ចំពោះការរិះគន់នេះវិញថា នាងគ្មានចេតនា ផ្គើនមហាជន ឬដើម្បីចង់ ប្រជែងតំណែងសិចស៊ី អ្វីឡើយ។

ផ្តល់សម្ភាសន៍ ឲ្យគេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ តារា សម្តែងចង្កាស្រួច កញ្ញា បេនី យ៉ាំង បាននិយាយថា ចំពោះការរិះគន់ទាំងនេះ នាងបានយកទៅ ពិចារណាដើម្បី កែលម្អហើយ ខណៈដែលមហាជន កាន់តែច្រើន បានសម្តែងការ មិនពេលចិត្តរាល់ទង្វើ ឬសកម្មភាពរបស់នាង កាលពីកន្លងមកនោះ។ ម្យ៉ាងទៀតពេលនេះនាងក៏ផ្លាស់ប្តូឥរិយាបទ នៃការស្លៀកពាក់ផងដែរ គឺលែងសិចស៊ី ដូចមុនទៀតហើយ ពោលគឺជ្រើសយក ការស្លៀកពាក់បែបសាមញ្ញ ធម្មតាវិញ។

តារាសម្តែង កញ្ញា បេនី យ៉ាំង បាននិយាយបន្តថា «ខ្ញុំមិនចង់ឲ្យកើត មានរឿងអាស្រូវ បន្តទៀតឡើយ។ ប៉ុន្តែបើសិន ជាវាធ្លាប់ បានកើតឡើង មកលើខ្លួនខ្ញុំហើយនោះ ខ្ញុំក៏មិនគេចវេសដែរ ជាក់ស្តែងដូចជារឿង ស្លៀកពាក់ខ្លីនេះ អ៊ីចឹង បើសិនមានទស្សនិកជន អ្នកគាំទ្រភាគច្រើន មិនពេញចិត្តទេ ខ្ញុំនិងបញ្ឈប់ត្រឹងហ្នឹង ..!។ក្នុងនោះ ខ្ញុំក៏បានពិចារណា កែលម្អទៅលើសកម្មភាពទាំងឡាយណា ដែលគេមិនពេញចិត្ត ដើម្បីភាពល្អប្រសើរហើយដែរ..»។

ជាមួយគ្នានេះ កញ្ញា បេនី យ៉ាំង បានបញ្ជាក់ថា នាងនិងទទួលយករាល់ការរិះគន់ទាំងឡាយ ពីសំណាក់មហាជន ដើម្បីស្ថាបនា បើសិនជាទង្វើណាមួយ ដែលនាងបានធ្វើ ហើយមើលទៅវាមិនល្អ មិនស័ក្តិសមភ្នែក មហាជននោះ។ ម្យ៉ាងទៀត បើសិនជាមានការរិះគន់ខ្លាំង ចំពោះការស្លៀកពាក់សិចស៊ី ទៀតនោះ នាងនឹងឈប់ស្លៀកបែបនេះ ព្រមទាំងឈប់ថតរូបយក ទៅបង្ហោះលើទំព័រហ្វេសប៊ុក ដូចមុនៗទៀតដែរ។

គួររំឭកថា តារាសម្តែងជើងថ្មី កញ្ញា បេនី យ៉ាំង មួយរយៈចុងក្រោយនេះ ត្រូវបានគេមើលឃើញថា នាងតែងឧស្សាហ៍ បញ្ចេញភាពសិចស៊ីខ្លាំង ថែមទាំងថតបង្ហោះរូបភាព នៃសកម្មភាពរបស់នាង នៅលើបណ្តាញទំនាក់ទំនង សង្គម ហ្វេសប៊ុក បន្តបន្ទាប់ដែលភាគច្រើន សុទ្ធសឹងតែជារូបភាព មានលក្ខណៈបែបសិចស៊ី បញ្ចេញសាច់ដើមទ្រូង គល់ភ្លៅ និងល្វែងដងខ្លួន ស្ទើរទាំងស្រុង ទាក់ទាញក្រសែភ្នែកបុរសៗសម្លឹងមើល សម្រស់ស្បែករបស់នាង មិនដាក់ភ្នែក ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល